លោកជំទាវប៊ុនរ៉ានីហ៊ុន សែនថ្លែងក្នុងសុន្ទរកថាក្នុងពិធីបិទយុទ្ធនាការ១៦ថ្ងៃបំពាក់បូពណ៌ស នៃសកម្មភាពប្រឆាំងអំពើហិង្សាលើស្ត្រីនិងកុមារភ្នំពេញ ៖ លោកជំទាវប៊ុន រ៉ានី ហ៊ុន សែន ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ចំពោះការឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍នៅកម្ពុជា កាលពីព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០០៧ បាន





យុទ្ធនាការបូពណ៌ស គឺជាយុទ្ធនាការរបស់សកម្មជនបុរសដែលប្រឆាំងអំពើហិង្សាលើស្ត្រី ។ យុទ្ធនាការនេះបានចាប់ផ្ដើមឡើងនៅក្នុងឆ្នាំ១៩៩១ ដោយក្រុមបុរសជនជាតិកាណាដាមួយក្រុម ។ ក្រោយមកយុទ្ធនាការនេះត្រូវបានរៀបចំធ្វើឡើងនៅគ្រប់ទីកន្លែងនៅលើពិភពលោក ។ នៅក្នុងកំឡុងពេលនៃយុទ្ធនាការនេះ បូពណ៌សត្រូវបានបំពាក់ឱ្យប្រជាពលរដ្ឋ ជាពិសេសបុរសដែលជាសញ្ញានៃការសន្យារបស់ពួកគេ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី ។ 



