ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
វិបផតថល​ស្តី​អំពី​ស្ត្រី​ គឺ​ជា​បណ្តុំ​ព័ត៌មាន​អំពី​ច្បាប់​ សិទ្ធិ យេនឌ័រ​ និង​ឯកសារ​ជាច្រើន​ទៀត​ទាក់​ទង​នឹងការអភិវឌ្ឍន៍
 

វិទ្យាល័យ​ជា​ ស៊ីម​ បឹង​កេងកង​ អប់រំ​​ដល់​យុវសិស្ស​ឲ្យ​យល់​ អំពី​អត្ថន័យ​ទិវា​នៃ​ក្ដី​ស្រឡាញ់​ កុំ​ពពាក់ពពូន​ប្រាស​ចាក​សីលធម៌

Send to friendកំណែ​ដែល​ងាយ​​ស្រួល​បោះពុម្ព​

ភ្នំពេញ៖ នៅ​វិទ្យាល័យ​ ជា​ ស៊ីម​ បឹងកេងកង​ បាន​បើក​វេទិកា​ សំណួរ​ចម្លើយ​រវាង​គ្រូ​ និង​សិស្ស​ ប្រមាណ​ជាង​២០០​នាក់​ ក្នុង​អត្ថន័យ​នៃ​ក្ដី​ស្រលាញ់។

ឆ្លង​តាមរយៈ​នៃ​វេទិកា​ នា​ព្រឹក​ថ្ងៃ​ទី​០៥​ ខែ​កុម្ភៈ​នេះ​ លោកស្រី​រដ្ឋមន្ត្រី​ក្រសួង​​កិច្ចការនារី​ អ៊ឹង​ កន្ថាផាវី​ បាន​បញ្ជាក់​ទៅ​កាន់​សិស្សានុសិស្ស​ថា​ ជា​រៀងរាល់​ឆ្នាំ​បាន​ ធ្វើ​ឲ្យ​​យុវជន​​មួយ​ចំនួន​​កំពុង​តែ​ច្រឡំ​ ដោយ​បង្វែរ​អត្ថន័យ​ទិវា​នៃ​ក្ដី​ស្រឡាញ់​ឲ្យ​ទៅ​ជា​សកម្មភាព​ពពាក់ពពូន​ មិន​សមស្រប​ប្រាស​ចាក​ពី​សីលធម៌​សង្គម​តម្លៃ​ស្ត្រី​ និង​គ្រួសារ​​ខ្មែរ​​ក្នុង​នោះ​​បាន​​បង្ហាញ​ពី​ទិដ្ឋភាព​​ ទាំង​គូៗ​ ឌុប​គ្នា​​ ឈូឆរ​ ទៅ​វិញ​ទៅ​មក​ដោយ​​សម្ដែង​នូវ​ភាព​ជ្រួលជ្រើម​រវាង​ដៃ​​គូ​ស្នេហា​របស់​ ពួក​​ហើយ​សិស្ស​ភាគ​ច្រើន​អវត្តមាន​នៅ​ក្នុង​សាលា​របស់​ពួក​​គេ។

ភាព​កង្វល់​​របស់​លោកស្រី​​រដ្ឋមន្ត្រី​​ក្រសួង​​កិច្ចការ​នារី​នេះ​ បាន​ឲ្យ​ដឹង​ទៀត​ថា​ ចំណុច​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ទៀត​ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រឡាញ់​ នា​ពេល​ខាង​មុខ​នេះ​ គឺ​នៅ​​តាម​ផ្ទុះ​សំណាក់​មួយ​ចំនួន​មាន​សភាព​អ៊ូអរ​គួរ​ឲ្យ​ភ័យខ្លាច។ ដើម្បី​ឆ្លើយតប​ទៅ​នឹង​​សកម្មភាព​បែប​នេះ​ ក្រសួង​កិច្ចការនារី​ និង​ក្រសួង​ពាក់ព័ន្ធ​បាន​សហការ​គ្នា​រៀបចំ​ប្រមូល​​មតិ​យោបល់​ពី​យុវជន​មួយ​ចំនួន​ ដើម្បី​រៀបចំ​រឿង​ខ្លី​ទប់ស្កាត់​រាល់​ទង្វើ​ខុសឆ្គង​ដែល​យុវវ័យ​មួយ​ចំនួន​កំពុង​តែងតែ​ប្រព្រឹត្ត។

ក៏​ប៉ុន្តែ​​លោកស្រី​វេជ្ជបណ្ឌិត​ ខៀវ​ សិរីវុឌ្ឍា​ អ្នក​សម្របសម្រួល​កម្មវិធី​ក៏​បាន​បញ្ជាក់​ ឲ្យ​ដឹង​ដែរ​ថា​ បើ​តាម​ការ​ស្រាវជ្រាវ​ពី​​ប្រវត្តិ​ទៅ​តាម​​ប្រទេស​​ជា​ច្រើន​ បាន​បង្ហាញ​នូវ​អត្ថន័យ​ ប្រហាក់ប្រហែល​​គ្នា​នូវ​ទឹក​ចិត្ត​​ការ​ស្រឡាញ់​​ចំពោះ​អ្នក​ដែល​យើង​ស្រឡាញ់​មិន​សំដៅ​តែ​ដៃ​គូ​ស្នេហា​នោះ​ទេ​ គឺ​អ្នក​ដែល​រស់នៅ​ជុំវិញ​ខ្លួន​យើង។

លោកស្រី​ អ៊ឹង​ កន្ថាផាវី​ ក៏​បាន​សង្កត់​ធ្ងន់​ឲ្យ​ក្មួយៗ​ យុវវ័យ​ដឹង​ថា​ ទំនៀមទម្លាប់​​ប្រពៃណី​ខ្មែរ​ក៏​មាន​ក្ដី​​ស្រឡាញ់​​នេះ​ដែរ​ ក៏​ប៉ុន្តែ​​ក្មួយៗ​មិន​សូវ​​ចាប់​អារម្មណ៍។ យុវវ័យ​គឺ​​ជា​ទំពាំង​ស្នង​ឫស្សី​ និង​ជា​គ្រាប់​ពូជ​ដ៏​សំខាន់​សម្រាប់​បណ្ដុះ​គំនិត​ប្រាជ្ញា​ស្មារតី​ ក្នុង​ការ​អភិវឌ្ឍន៍​ខ្លួន​ឯង​គ្រួសារ​ និង​សង្គម​ជាតិ។

ការ​អភិវឌ្ឍន៍​ប្រទេស​ពឹង​អាស្រ័យ​ទៅ​លើ​ធនធាន​មនុស្ស​ដោយ​ផ្សា​ភ្ជាប់​​សីលធម៌​របស់​នៅ​ល្អ​ បើ​មាន​ចំណេះដឹង​​ហើយ​គ្មាន​សីលធម៌​នោះ​ទេ​ ក៏​មិន​អភិវឌ្ឍន៍​ខ្លួន​ឯង​បាន​ឡើយ។

លោក​នាយក​វិទ្យាល័យ​ ជា​ ស៊ីម​ បឹង​កេងកង​ បាន​ឲ្យ​ដឹង​ថា​ តម្លៃ​នៃ​វេទិកា​នេះ​ពិត​ជា​ធ្វើ​ឲ្យ​យុវជន​​បាន​យល់​ច្បាស់​ ហើយ​រួម​គ្នា​កែប្រែ​ រាល់​ទស្សនៈ​ឥរិយាបថ​ និង​អត្តចរិត​អវិជ្ជមាន​កន្លង​មក​ដែល​យុវវ័យ​បាន​​ប្រព្រឹត្ត​នា​ថ្ងៃ​ទី​១៤​ ខែ​កុម្ភៈ​ ខាង​មុខ​នេះ​ឲ្យ​សមស្រប​តាម​ក្រម​សីលធម៌​ប្រពៃណី​ និង​ទំនៀមទម្លាប់​ដើម្បី​លើក​កម្ពស់​​សីលធម៌​សង្គម​តម្លៃ​ស្ត្រី​ និង​គ្រួសារ​​ខ្មែរ​បាន​ឲ្យ​បាន​ផូរផង់​ជា​ដរាប៕

ចែក​រំលែក​អត្ថបទ​ដោយ​ប្រើ​ del.icio.us digg
 
ស្នើដោយ៖ ចាន់នីម  កាល​បរិច្ឆេទ៖ ច័ន្ទ 08 Feb 2010