ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
វិបផតថល​ស្តី​អំពី​ស្ត្រី​ គឺ​ជា​បណ្តុំ​ព័ត៌មាន​អំពី​ច្បាប់​ សិទ្ធិ យេនឌ័រ​ និង​ឯកសារ​ជាច្រើន​ទៀត​ទាក់​ទង​នឹងការអភិវឌ្ឍន៍
 

តំបន់​ផ្ទុះ​ផ្ដាសាយ​បក្សី​៥​​ គ.មការ៉េត្រូវ​បាន​ធ្វើ​ចត្ដាឡីស័ក

Send to friendកំណែ​ដែល​ងាយ​​ស្រួល​បោះពុម្ព​

រាជធានី​ភ្នំពេញ៖ ថ្ងៃ​ទី​៥ កុម្ភៈ ២០១០ ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ និង​អង្គការ​ស្បៀង និង​កសិកម្ម​នៃ​សហ​ប្រជា ជាតិ​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​រួម​គ្នា​ថា ការ​ស្រាវជ្រាវ​ទៅ​លើ​ហ្វូង​បក្សី​នៅ​ក្នុង​ភូមិ​ប្រឡាយ​មាស ឃុំ​រមេញ ស្រុក​កោះ អណ្ដែត ខេត្ត​តាកែវ ត្រូវ​បាន​រក​ឃើញ​ជំងឺ​ផ្ដាសាយ​បក្សី។ លទ្ធផល​ពី​មន្ទីរ​ពិសោធន៍​នៃ​វិទ្យាស្ថាន​ជាតិ​ស្រាវជ្រាវ​បសុព្យាបាល​លើ​វត្ថុ​ វិភាគ​ចំនួន​២០ រួម​មាន​តំបា​ក្លូអាក់ តំបា​បំពង់ខ្យល់ និង​វត្ថុ​វិភាគ​ចំនួន​១០​ពី​សេរ៉ូម​ឈាម​ប្រមូល​ពី​សត្វ​ទា​ចំនួន​១៣​ក្បាល​ បាន​បង្ហាញ​ពី​លទ្ធផល​វិជ្ជមាន​នៃ​វត្តមាន​មេរោគH5N1។​

ដើម្បី​ត្រួតពិនិត្យ​ការ​សាយភាយ​នៃ​ជំងឺ​ទៅ​ភូមិ​ជិត​ខាង​នាយកដ្ឋាន​ផលិតកម្ម​ និង​បសុព្យាបាល​ ដោយ​រួម​សហការ​ជាមួយ​អង្គការ​ស្បៀង និង​កសិកម្ម​នៃ​សហប្រជាជាតិ​បាន​រៀបចំ​សម្លាប់​បក្សី​សរុប​ចំនួន​១.២៦០ក្បាល (មាន់​៥០០​ក្បាល និង​ទា​៧៦០​ក្បាល) គិត​ត្រឹម​ថ្ងៃ​ទី​៤ ខែកុម្ភៈ ឆ្នាំ​២០១០ ក្នុង​ភូមិ​ប្រឡាយ​មាស ឃុំ​រមេញ ស្រុក​កោះអណ្ដែត​ ខេត្ដតាកែវ​ និង​តំបន់​ជុំវិញ​ក្នុង​រង្វង់​ដែល​មាន​កាំ​ប្រវែង​១​គីឡូម៉ែត្រ ដែល​តំបន់​នេះ​ត្រូវ​បាន​ប្រកាស​ថា​ ជា​តំបន់​ផ្ទុះ​ជំងឺ។ តំបន់​ដែល​ស្ថិត​ក្នុង​រង្វង់​ដែល​មាន​កាំ​ប្រវែង​៥​គីឡូម៉ែត្រ​ ត្រូវ​បាន​ធ្វើ​ចត្ដាឡីស័ក​ ហើយ​ចរាចរ​បក្សី​ចេញ​ចូល​ និង​ឆ្លង​កាត់​តំបន់​នេះ​ត្រូវ​បាន​ហាមឃាត់។ ការ​ចិញ្ចឹម​បក្សី​ក៏​ត្រូវ​បាន​ហាម​ឃាត់​ដែរ ​រហូត​ដល់​ពេល​មាន​ប្រកាស​ជា​ថ្មី។ ភូមិ​ដែល​ស្ថិត​ក្នុង​រង្វង់​កាំ​ប្រវែង​១០​គីឡូម៉ែត្រ ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​ក្នុង​ការ​អង្កេត​តាមដាន ហើយ​វត្ថុ​វិភាគ​សម្រាប់​មន្ទីរ​ពិសោធន៍​ត្រូវ​បាន​ប្រមូល​ដោយ​ទៀងទាត់ ដើម្បី​កំណត់​ពី​វត្តមាន​របស់​មេរោគ H5N1 តំបន់​នេះ។

ភ្នាក់ងារ ​សុខភាព​សត្វ​ភូមិ​នៅ​ភូមិ​ប្រឡាយ​មាស ឃុំ​រមេញ ស្រុក​កោះអណ្ដែត ខេត្ដតាកែវ បាន​រាយការណ៍​នៅ​ថ្ងៃ​ទី​២៦ ខែមក​រា ឆ្នាំ​២០១០ ថា មាន​សត្វ​ទា​បាន​ងាប់​នៅ​ក្នុង​ភូមិ។ ដោយ​យោង​តាម​ការ​រាយការណ៍​ខាងលើ វត្ថុ​វិភាគ​ត្រូវ​បាន​យក​ហើយ បញ្ជូន​ទៅ​វិទ្យាស្ថាន​ជាតិ​ស្រាវជ្រាវ​​បសុព្យាបាល​ដើម្បី​ធ្វើ​ រោគវិនិច្ឆ័យ។ នៅ​ថ្ងៃ​ទី​២៩​ ខែ​មករា ឆ្នាំ​២០១០​ វិទ្យាស្ថាន​ជាតិ​ស្រាវជ្រាវ​បសុព្យាបាល​បាន​រក​ឃើញ​វត្តមាន​ជំងឺ​ផ្ដាសាយ​បក្សី ហើយ​បាន​បញ្ជូន​វត្ថុ​វិភាគ​ដដែល​នោះ​ទៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ ដើម្បី​បញ្ជាក់​សា​ជា​ថ្មី ។ នៅ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ ២០១០ វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ក៏​បាន​រក​ឃើញ​វត្តមាន​ជំងឺ​ផ្ដាសាយ​បក្សី​នៅ​ ក្នុង​វត្ថុ វិភាគ​ចំនួន​១០​ផង​ដែរ ។ ក្រសួង​កសិកម្មរុក្ខា​ប្រមាញ់ និង​នេសាទ​បាន​ចេញ​ប្រកាស លេខ០៤០​ប្រក​.​ក​សក ចុះ​ថ្ងៃ​អង្គារ​ទី​២ ខែ​កុម្ភៈ ឆ្នាំ​២០១០ ស្ដី​អំពី​ការ​កំណត់​តំបន់​ជំងឺ​ផ្ដាសាយ​បក្សី​និង​វិធានការ​ទប់ស្កាត់ ។​

នៅ​ក្នុង​ជំនួប​ជាមួយ​ប្រជាជន​នៅ​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០១០ ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ​នាយកដ្ឋាន​ផលិតកម្ម និង​បសុព្យាបាល​អភិបាល​រង​ខេត្ដ ជា​ប្រធានគណៈកម្មការ​ចម្រុះ​ទប់ស្កាត់​ជំងឺ​ផ្ដាសាយ​បក្សី និង​សមាជិក​បាន​លើក​ទឹក​ចិត្ដ​ដល់​ប្រជាជន​ឲ្យ​រាយការណ៍​ជា​បន្ទាន់​ពី​ករណី​ សង្ស័យ​លើ​បក្សីឈឺ ឬ​ងាប់​ទៅ​កាន់​លេខ​ទូរស័ព្ទ​ទាន់​ហេតុ ការណ៍​លេខ ០១២ ៨៣៣ ៧៩៥,០១២ ២១៤ ៩៧០ ឬ​ទៅ​កាន់​មន្ត្រី​ផលិតកម្ម និង​បសុព្យាបាល​ខេត្ដ ស្រុក​មេ​ភូមិ ឬ​ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ​ដើម្បី​ចាត់វិធានការ​អង្កេត​តាមដាន​ជា​បន្ទាន់ ។ ប្រជាជន​ក៏​ត្រូវ​លើក​ទឹក​ចិត្ដ​ឱ្យ​អនុវត្ដ​វិធានការ​ការពារ​ដើម្បី​កុំឱ្យ​ មានការ​ឆ្លង​រីក​រាលដាល​ជំងឺ​ទៅ​កន្លែង​ផ្សេងៗ​ទៀត និង​កុំ​ឲ្យ​​ឆ្លង​មក​មនុស្ស៕

ចែក​រំលែក​អត្ថបទ​ដោយ​ប្រើ​ del.icio.us digg
 
ស្នើដោយ៖ ចាន់នីម  កាល​បរិច្ឆេទ៖ ច័ន្ទ 08 Feb 2010