ក្រសួងការបរទេសបានផ្ញើលិខិតជូនដំណឹងទៅស្ថានទូតកូរ៉េខាងត្បូងក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែមីនា ដើម្បីបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាបានផ្អាកបណ្ដោះអាសន្នមិនឲ្យនារីកម្ពុជារៀបការជាមួយបុរសកូរ៉េខាងត្បូង។ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស បានថ្លែងកាលពីថ្ងៃអាទិត្យថា យើងហាមបណ្ដោះអាសន្នមិនឲ្យនារីកម្ពុជារៀបការជាមួយបុរសកូរ៉េខាងនោះទេដើម្បីយើងចង់ដឹងថា ការរៀបការនោះគឺពិតប្រាកដមែន ឬមិនមែនដើម្បីជៀសវាងការជួញដូរមនុស្ស។





