ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
វិបផតថល​ស្តី​អំពី​ស្ត្រី​ គឺ​ជា​បណ្តុំ​ព័ត៌មាន​អំពី​ច្បាប់​ សិទ្ធិ យេនឌ័រ​ និង​ឯកសារ​ជាច្រើន​ទៀត​ទាក់​ទង​នឹងការអភិវឌ្ឍន៍
 

អត្ថបទ​ចាស់​ៗ

Date
  • Jan
  • Feb
  • Mar
  • Apr
  • May
  • Jun
  • Jul
  • Aug
  • Sep
  • Oct
  • Nov
  • Dec
22-03-2010 កាសែត​រស្មី​កម្ពុជា

ភ្នំពេញ៖ អនុស្សរណៈ​និង​កិច្ច​ព្រមព្រៀង​សំខាន់ៗ​ចំនួន​៣ត្រូវ​បាន​ចុះ​ហត្ថលេខា​រវាង​រាជរដ្ឋាភិបាល​កម្ពុជា​ជាមួយ​រដ្ឋាភិបាល​ចិន​ នៅ​ក្នុង​អំឡុង​នៃ​ទស្សនកិច្ច​របស់​លោក​ ហ៊ូ​ លាងយូ​ (HUILIANG YU) ឧបនាយករដ្ឋមន្ត្រី​ចិន។

22-03-2010 Open Institute

តំណាង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) បាន​និយាយ​ថា​ កម្ចី​ក្នុង​វិស័យ​ធនាគារ​របស់​កម្ពុជា​អាច​កើន​ឡើង​រហូត​ដល់​២០​ភាគរយ​​នៅ​ឆ្នាំ​២០១០​ ជាមួយ​នឹង​កំណើន​អត្រា​ប្រាក់​បញ្ញើ​យឺតៗ ដែល​បាន​ធ្វើ​ឲ្យ​វិស័យ​ធនាគារ​ស្ទុះ​ងើប​ឡើង​យឺតៗ​ផង​ដែរ។

22-03-2010 កាសែត​កោះ​សន្តិភាព

រាជធានី​ភ្នំពេញ៖ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី​១៩ មីនា ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​អប់រំ​យុវជន និង​កីឡា​ឆ្នាំ​សិក្សា​២០០៨-២០០៩ និង​លើក​ទិសដៅ​ឆ្នាំ​សិក្សា​ឆ្នាំ​២០០៩-២០១០ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ ឲ្យ​បន្ត​ជំរុញ​ការ​ប្រលង​ប្រជែង​លើ​កិច្ចការ​ស្រាវជ្រាវ និង​កិច្ចការ​តែង​និពន្ធ​លើ​គ្រប់​មុខ​វិជ្ជា។

22-03-2010 Phnom Penh Post

ក្រសួង​ការ​បរទេស​បាន​ផ្ញើ​លិខិត​ជូន​ដំណឹង​ទៅ​ស្ថានទូត​កូរ៉េ​ខាង​ត្បូង​ក្នុង​រាជធានី​ភ្នំពេញ ​​កាល​ពី​ថ្ងៃ​ទី​៥​ ខែ​មីនា​ ដើម្បី​បញ្ជាក់​​ថា​ រដ្ឋាភិបាល​កម្ពុជា​បាន​ផ្អាក​បណ្ដោះ​អាសន្ន​មិន​ឲ្យ​នារី​កម្ពុជា​រៀបការ​ជាមួយ​បុរស​កូរ៉េខាងត្បូង។ លោក​ កុយ​ គួង​ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ យើង​​ហាម​បណ្ដោះ​អាសន្ន​​មិន​ឲ្យ​នារី​កម្ពុជា​រៀបការ​ជាមួយ​បុរស​កូរ៉េ​ខាង​នោះ​ទេ​ដើម្បី​យើង​ចង់​ដឹង​ថា​ ការ​រៀបការ​នោះ​គឺ​ពិតប្រាកដ​មែន​ ឬ​មិនមែន​​ដើម្បី​ជៀសវាង​ការ​ជួញដូរ​មនុស្ស។

22-03-2010 កាសែត​រស្មី​កម្ពុជា

ភ្នំពេញ៖ ព្រឹទ្ធសភា​កម្ពុជា​បាន​អនុម័ត​អត្ថបទ​ច្បាប់​ស្ដី​ពី​ការ​ប្រឆាំង​អំពើ​ពុករលួយ ដោយ​សំឡេង​៥២​លើ​៥៣​សំឡេង កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​មីនា​នេះ។ ជំហាន​បន្ទាប់​មក​ទៀត ច្បាប់​នេះ​នឹង​ត្រូវ​ឡាយ​ព្រះហស្តលេខា​ដោយ​ព្រះមហាក្សត្រ មុន​ពេល​ត្រូវ​បាន​ប្រកាស​ប្រើប្រាស់​ជា​ផ្លូវការ។

21-03-2010 ទស្សនាវដ្តី​ប្រជា​ប្រិយ

ទោះបី​ជា​មហារីក​ជា​រោគ​កំណាច ហើយ​ការ​ព្យាបាល​ឲ្យ​ជា​ត្រូវ​ពឹង​ផ្អែក​លើ​ឱសថ និង​បច្ចេកវិជ្ជា​ខាង​វេជ្ជសាស្ត្រ​ជា​គោល​ក្ដី ក៏​វា​មាន​ផល​ប៉ះពាល់​ច្រើន​យ៉ាង​ដែរ ប៉ុន្តែ​ការ​ពិត​ទៅ​យើង​អាច​យក​ឈ្នះ​រោគ​កំណាច​នេះ​បាន​ដោយ​វិធី​ងាយៗ ដែល​មិន​ធ្វើ​ឲ្យ​មាន​ការ​ឈឺចាប់ មិន​បាច់​ប្រើ​ឱសថ​ផង​ដែរ។

20-03-2010 ទស្សនាវដ្តី​អង្គរធំ

មជ្ឈដ្ឋាន​ភាគ​ច្រើន​បាន​ដឹង​ហើយ​ថា ថ្នាំ​ពេទ្យ ឬ​ឱសថ មិន​មែន​ជា​ទំនិញ​ទីផ្សារ​សេរី​ដែល​ចង់​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ណា​ក៏​បាន​ដូច​ទំនិញ​ផ្សេងៗ​នោះ​ទេ។ ជាក់​ស្ដែង​នៅ​អាមេរិក ទ្វីប​អឺរ៉ុប និង​ប្រទេស​មួយ​ចំនួន​នៅ​ទ្វីប​អាស៊ី គឺ​គេ​មាន​ច្បាប់​មិន​អនុញ្ញាត​ឲ្យ​ផលិតផល​ថ្នាំ​ពេទ្យ​នៃ​ប្រទេស​ណា​មួយ​ចរាចរ​លក់​ក្នុង​ប្រទេស​របស់​ខ្លួន​ឡើយ ប៉ុន្តែ​ថ្មីៗ​នេះ កម្ពុជា​បែរ​ជា​ទទួល​បាន​អាជ្ញាប័ណ្ណ​ពិសេស​ពី​គណៈកម្មការ​ត្រួត​ពិនិត្យ​អន្តរជាតិ​ក្នុង​ការ​នាំ​ចេញ​ផលិតផល​ថ្នាំ​ពេទ្យ​ទៅ​កាន់ ៣០​ប្រទេស​នៅ​លើ​ពិភពលោក​ជា​ផ្លូវការ​យ៉ាង​គួរ​ឲ្យ​ភ្ញាក់ផ្អើល...។

19-03-2010 កាសែត​រស្មី​កម្ពុជា

រតនគិរី៖ កំណាត់​ផ្លូវ​ជាតិ​លេខ​៧៨ ពី​បានលុង ក្រុង​រតនគិរី​ដល់​អូរយ៉ាដាវ ព្រំដែន​កម្ពុជា-វៀតណាម​ប្រវែង​៧០​គីឡូម៉ែត្រ ដែល​ត្រូវ​បាន​សាងសង់​ក្រោម​កម្ចី​សម្បទាន​របស់​ប្រទេស​វៀតណាម ក្នុង​ទឹកប្រាក់​ជិត​២៦​លាន​ដុល្លារ​អាមេរិក និង​លុយ​បដិភាគ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ប្រមាណ​ជិត​១​លាន​ដុល្លារ​អាមេរិក​ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ដំណើរ​ការ​នា​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១០ ក្រោម​អធិបតីភាព​របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​វត្តមាន​របស់​លោក​ជឿង វិញចុង (Troung Vinh Trong) ឧបនាយករដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​វៀតណាម។

19-03-2010 Phnom Penh Post

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្នើ​ឲ្យ​វៀតណាម​ចុះ​កិច្ច​ព្រមព្រៀង​ជា​មួយ​កម្ពុជា នឹង​បង្កើន​ផលិតកម្ម​អគ្គិសនី​ឲ្យ​បាន​ទ្វេដង។

លោក​ហ៊ុន សែន បាន​លើក​ឡើង​ថា "ខ្ញុំ​បាន​សរសេរ​លិខិត​មួយ​ច្បាប់​ទៅ​កាន់​នាយករដ្ឋមន្ត្រី​វៀតណាម Nguyen Tan Dung ដោយ​សារ​តែ​យើង​បាន​ចុះ​កិច្ច​ព្រមព្រៀង​មួយ​ជា​មួយ​វៀតណាម ដើម្បី​ផ្គត់ផ្គង់​អគ្គិសនី ២០០​មេហ្គាវ៉ាត់​នៅ​រាជធានី​ភ្នំពេញ"។ លោក​បាន​ថ្លែង​ដូច្នេះ នៅ​ក្នុង​ពិធី​បើក​សម្ពោធ​ផ្លូវ​ជាតិ​លេខ ៧៨ នៅ​ខេត្ត​រតនគិរី។ នាយករដ្ឋមន្ត្រី​បាន​បន្ត​ទៀត​ថា "ខណៈ​ពេល​នេះ ពួក​គេ​អាច​ផ្គត់ផ្គង់​អគ្គិសនី​ឲ្យ​យើង​បាន​តែ ១០០​មេហ្គាវ៉ាត់​ប៉ុណ្ណោះ។ យើង​ត្រូវ​ការ​១០០​មេហ្គាវ៉ាត់​ទៀត"។

19-03-2010 កាសែត​រស្មី​កម្ពុជា

ភ្នំពេញ៖ សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្ដី​ពី​ផែនការ​គ្រប់គ្រង​ការ​លុប​បំបាត់​សារធាតុ HCFC ដែល​ជា​សារធាតុ​បំផ្លាញ​ស្រទាប់​អូហ្សូន​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​នៅ​សណ្ឋាគារ​ឡឺរ៉ូយ៉ាល់​ភ្នំពេញ រយៈ​ពេល​២​ថ្ងៃ (១៦-១៧ ខែ​មីនា ឆ្នាំ​២០១០) ដែល​អញ្ជើញ​ចូលរួម​ជា​អធិបតីភាព​ពី​សំណាក់​លោក​ខៀវ មុត រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន។