ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
វិបផតថល​ស្តី​អំពី​ស្ត្រី​ គឺ​ជា​បណ្តុំ​ព័ត៌មាន​អំពី​ច្បាប់​ សិទ្ធិ យេនឌ័រ​ និង​ឯកសារ​ជាច្រើន​ទៀត​ទាក់​ទង​នឹងការអភិវឌ្ឍន៍
 

08-02-2010 កាសែត​រស្មី​កម្ពុជា
Send to friendកំណែ​ដែល​ងាយ​​ស្រួល​បោះពុម្ព​

ភ្នំពេញ៖​ ដើម្បី​លើក​កម្ពស់​​សមត្ថភាព​បន្ថែម​ក្នុង​ការងារ​អាជីព​ប្រចាំ​ថ្ងៃ​​របស់​ខ្លួន​ក្លឹប​​អ្នក​កាសែត​​កម្ពុជា​​កាល​ពី​ថ្ងៃ​​ទី​៥​ ខែ​កុម្ភៈ​ ​បាន​ប្ដេជ្ញា​នឹង​​បណ្ដុះបណ្ដាល​ដល់​អ្នក​សារព័ត៌មាន​​យ៉ាង​ហោច​ណាស់​​១០០​នាក់​ក្នុង​ឆ្នាំ​២០១០​នេះ។

វគ្គ​បណ្ដុះបណ្ដាល​នេះ​គឺ​ជា​​ផ្នែក​មួយ​នៃ​សកម្មភាព​​ជា​ច្រើន​​របស់​ក្លឹប​​អ្នក​កាសែត​​កម្ពុជា​ក្នុង​ការ​ជួយ​គាំទ្រ​អ្នក​​សារព័ត៌មាន​ក្នុង​ស្រុក​ដើម្បី​កសាង​​សមត្ថភាព​ និង​ការ​លើក​ស្ទួយ​វិជ្ជាជីវៈ​ឲ្យ​បាន​កាន់​តែ​ប្រសើរ​ឡើង។

ថ្លែង​ក្នុង​ពិធី​បើក​វគ្គ​នៅ​​​ថ្ងៃ​ទី​៥​ខែ​កុម្ភៈ​នេះ​ លោក​ ប៉ែន​ សមិទ្ធិ​ ប្រធាន​​ក្លឹប​​អ្នក​កាសែត​កម្ពុជា​ បាន​និយាយ​ថា​ វគ្គ​នេះ​មិនមែន​​លើក​ដំបូង​​នោះ​ទេ ​សម្រាប់​​ក្លឹប​អ្នក​កាសែត​​កម្ពុជា​ក្នុង​ការ​ផ្ដល់​ពុទ្ធិ​បន្ថែម​​ដល់​អ្នក​សារព័ត៌មាន​​នោះ​ ប៉ុន្តែ​​កន្លង​មក​អ្នក​សារព័ត៌មាន​​​ជា​​ច្រើន​​ក៏​បាន​ចូល​រួម​​អ្នក​សារព័ត៌មាន​ជា​ច្រើន​​ក៏​បាន​ចូល​រួម​វគ្គ​សិក្សា​ដែល​ផ្ដល់​ដោយ​ក្លឹប​អ្នក​កាសែត​កម្ពុជា​ផង​ដែរ។

លោក​ សមិទ្ធិ​ បាន​បញ្ជាក់​​ថា​ សម្រាប់​ឆ្នាំ​​២០១០​នេះ​ ក្រៅ​ពី​ការងារ​​ស្នូល​របស់​ខ្លួន​​ក្នុង​ការ​រៀបចំ​វេទិកា​ពិភាក្សា​តុ​មូល​ជា​មួយ​មន្ត្រី​​នានា​មក​ពី​ស្ថាប័ន​ផ្សេងៗ​ទាំង​ក្នុង​រាជរដ្ឋាភិបាល​​ និង​សង្គម​ស៊ីវិល​ ការ​រៀបចំ​វេទិកា​និពន្ធ​នាយក​ និង​ការ​ការ​ពារ​អ្នក​សារព័ត៌មាន​ ក្លឹប​អ្នក​កាសែត​​កម្ពុជា​បាន​​​​បង្កើត​វគ្គ​បណ្ដុះបណ្ដាល​​អាជីព​ជា​បន្ត​បន្ទាប់​ក្នុង​ទិសដៅ​បណ្ដុះបណ្ដាល​អ្នក​សារព័ត៌មាន​​ឲ្យ​បាន​ចំនួន​១០០​នាក់​ក្នុង​ឆ្នាំ​២០១០។ លោក​បាន​បន្ថែម​ថា​ វគ្គ​នេះ​បាន​គាំទ្រ​ពី​មូលនិធិ​ខុនរ៉ាដ​ អាដិនណៅអ៊ែរ​ ហើយ​គ្រូ​បង្រៀន​ទាំងអស់​​សុទ្ធ​តែ​មាន​បទពិសោធន៍​ការងារ​ជាក់ស្ដែង​ និង​ការ​សិក្សា​ខ្ពស់​នៅ​លើ​​ផ្នែក​ការងារ​ព័ត៌មាន។

គួរ​បញ្ជាក់​ដែរ​ថា​ វគ្គ​សិក្សា​ដែល​មាន​រយៈពេល​មួយ​ខែ​​នេះ​ គឺ​ជា​វគ្គ​លើក​ទី​ពីរ​​ហើយ​ បន្ទាប់​ពី​វគ្គ​​ទី​មួយ​បាន​បញ្ចប់​ កាល​ពី​ថ្ងៃ​ទី​២៩​ ខែ​មករា​​កន្លង​មក។

វគ្គ​សិក្សា​នេះ​នឹង​​ផ្ដោត​លើ​មុខ​​ជំនាញ​សរសេរ​ព័ត៌មាន​ទូទៅ​ ដូចជា​​ ព័ត៌មាន​ផ្នែក​ឧក្រិដ្ឋកម្ម​ និង​តុលាការ​ផ្នែក​សេដ្ឋកិច្ច​ សង្គម​ និង​នយោបាយ​ជា​ដើម។ ក្រម​សីលធម៌​ និង​ច្បាប់​សារព័ត៌មាន​ ក៏​ដូចជា​ព្រហ្មទណ្ឌ​ក៏​ត្រូវ​​លើក​យក​មក​បង្ហាញ​ផង​ដែរ​ ដើម្បី​ឲ្យ​អ្នក​សារព័ត៌មាន​​អាច​គេច​ផុត​ពី​ការ​ប្ដឹង​ផ្ដល់​ផ្នែក​ច្បាប់​ដូចជា​​បញ្ហា​បរិហាកេរ្ដិ៍​ ការ​បំពាន​លើ​សិទ្ធិ​ឯកជន​ ឬ​ក៏​ការ​ប្រមាថ​ និង​បទ​ញុះញង់​ជា​ដើម។

ក្លឹប​អ្នក​កាសែត​កម្ពុជា​ គឺ​ជា​ក្លឹប​ឯករាជ្យ បម្រើ​ផលប្រយោជន៍​អ្នក​សារព័ត៌មាន​​ទូទៅ​ដើម្បី​វិជ្ជាជីវៈ​ និង​សេចក្ដី​ថ្លៃថ្នូរ​របស់​ខ្លួន​ និង​ការពារ​​ពួក​គេ​ពី​ការ​រំលោភ​បំពាន​នានា៕

​ឆ្លើយ​តប

មាតិកា​របស់​វាលនេះ​​ត្រូវបាន​រក្សាទុក​ជា​ឯកជន ហើយ​នឹង​មិន​ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ​ឡើយ ។
  • អាសយដ្ឋាន​ទំព័រ​បណ្ដាញ​ និង​អ៊ីមែល​ប្ដូរ​ទៅ​ជា​តំណ​ដោយ​ស្វ័យ​ប្រវត្តិ ។
  • Use <!--pagebreak--> to create page breaks.
  • បំបែក​បន្ទាត់ និង​កថាខណ្ឌ​ដោយ​ស្វ័យ​ប្រវត្តិ ។
  • ស្លាក HTML ដែល​បាន​អនុញ្ញាត: <p> <a> <em> <strong> <i> <b> <u> <cite> <code> <ul> <ol> <li> <dl> <dt> <dd> <img> <h4> <h3> <table> <tr> <td> <tbody> <thead> <pre> <div> <span> <sup> <sub> <hr>​ <br>

ព័ត៌មាន​បន្ថែម​អំពី​ជម្រើស​ធ្វើ​​​​ទ្រង់​ទ្រាយ​

ប្រកាន់​អក្សរ​ធំ​តូច