ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
វិបផតថល​ស្តី​អំពី​ស្ត្រី​ គឺ​ជា​បណ្តុំ​ព័ត៌មាន​អំពី​ច្បាប់​ សិទ្ធិ យេនឌ័រ​ និង​ឯកសារ​ជាច្រើន​ទៀត​ទាក់​ទង​នឹងការអភិវឌ្ឍន៍
ដោយសារ​មាន​ការ​កែប្រែ វិបផតថល​អំពី​ស្ត្រីនឹង​មិន​មាន​ព័ត៌មាន​ប្រចាំ​ថ្ងៃ តែ​ជំនួស​ដោយ​ព័ត៌មាន​អំពី​ស្ថាប័ន ច្បាប់ និង​ឯកសារ​ស្រាវជ្រាវ​នានា​វិញ
 

គោល​គំនិត​​នៃ​​យុទ្ធនាការ ១៦ ថ្ងៃ (ពី​ ២៥ វិច្ឆិកា ដល់ ១០ ធ្នូ) «ប្រើ​ ICT ដើម្បី​បញ្ចប់​អំពើ​ហិង្សា​លើ​ស្ត្រី» ឬ «Take Back The Tech»

Send to friendកំណែ​ដែល​ងាយ​​ស្រួល​បោះពុម្ព​

គោលដៅ​អភិវឌ្ឍន៍​​សហស្សវត្ស​កម្ពុជា១៖


គោលដៅ​អភិវឌ្ឍន៍​សហស្សវត្ស​កម្ពុជា​ ៣៖ ជំរុញ​សមភាព​យេនឌ័រ និង​ការ​ផ្ដល់​អំណាច​ដល់​ស្ត្រី​


គោលដៅ​រួម ៨ ៖ ធ្វើ​ឲ្យ​មាន​ការ​កាត់​បន្ថយ​​គួរ​ឲ្យ​កត់​សម្គាល់​​​នូវ​រាល់​ទម្រង់​នៃ​អំពើ​ហិង្សា​លើ​​ស្ត្រី និង​ កុមារ


គោលដៅ ៣..១៧៖ បង្កើន​​ភាគរយ​នៃ​ការ​​យល់​ដឹង​របស់​ប្រជាជន​ថា អំពើ​ហិង្សា​លើ​ស្ត្រី និង​កុមារ​ គឺ​ជា​ អាកប្បកិរិយា​ខុស​ឆ្គង និង​ជា​បទ​ឧក្រិដ្ឋ  ឲ្យ​បាន​១០០% នៅ​ឆ្នាំ២០១៥​។

យុទ្ធនាការ ១៦ ថ្ងៃ​គឺ​ជា​យុទ្ធនាការ​អន្តជាតិ ដែល​មាន​ប្រភព​ដើម​​មក​ពី​ Women's Global Leadership Institute។ អ្នក​ចូល​រួម​ក្នុង​យុទ្ធនាការ​​ពេល​នោះ​បាន​​ជ្រើសរើស​យក​ថ្ងៃ​ ២៥ វិច្ឆិកា ដែល​ជា​ថ្ងៃ​អន្តរជាតិ​ប្រឆាំង​នឹង​អំពើ​ហិង្សា​លើ​ស្ត្រី ជា​ថ្ងៃ​ចាប់​ផ្ដើម ហើយ​បញ្ចប់​នៅ​ថ្ងៃ​១០ ធ្នូ ដែល​ជា​ថ្ងៃ​សិទ្ធិ​មនុស្ស​អន្តរជាតិ ដើម្បី​ជា​និមិត្តរូប​នៃ​​ទំនាក់ទំនង​រវាង​អំពើ​ហិង្សា​លើ​ស្ត្រី និង​សិទ្ធិ​មនុស្ស​ និង​ដើម្បី​គូស​បញ្ជាក់​ថា​អំពើ​ហិង្សា​ទាំង​នេះ គឺ​ជា​អំពើ​ហិង្សា​លើ​សិទ្ធិ​មនុស្ស។ ក្នុង​កំលុង​ពេល​ ១៦ ​ថ្ងៃ​នេះ​ក៏​​បាន​រំលេច​នូវ​​ទិវា​​សំខាន់ៗ​ដទៃ​ទៀត រួម​មាន​ថ្ងៃ​ ២៩ វិច្ឆិកា ជា​ទិវា​​អ្នក​ការពារ​សិទ្ធិ​ស្ត្រី​អន្តរជាតិ ១ ធ្នូ ទិវា​ពិភពលោក​ប្រឆាំង​នឹង​ជំងឺ​អេដស៍ និង​ថ្ងៃ​ទី​ ៦ ធ្នូ ជា​ការ​កំណត់​នូវ​ការ​រំលឹក​ខួប​នៃ​ការ​សម្លាប់​រង្គាល​នៅ​​ Montreal (ប្រទេស​កាណាដា)។

មាន​អង្គការ​ប្រមាណ​ជាង​ ២០០០ ស្ថាប័ន ដែល​​​មក​ពី​ប្រទេស​ប្រហែល​១៥៦​ បាន​ចូល​រួម​ក្នុង​យុទ្ធនាការ​ ១៦ ថ្ងៃ​នេះ តាំង​ពី​ឆ្នាំ​១៩៩១​​មក​ម្ល៉េះ។២

កម្មវិធី​ស្ត្រី នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ ក្រោម​កិច្ចសហការ​ជាមួយ​អង្គការ​អន្តរជាតិ Association for Progressive Communication, www.apc.org នឹង​រៀបចំ​នូវ​សកម្មភាព​មួយ​ចំនួន​​ដើម្បី​ចូលរួម​ក្នុង​យុទ្ធនាការ​១៦​ថ្ងៃ នេះ​ដែរ ក្រោម​ប្រធាន​បទ «ប្រើ​ICTដើម្បី​បញ្ចប់​អំពើ​ហិង្សា​លើ​ស្ត្រី» ឬ «Take Back The Tech​ »​​។

បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា (Information Communication Technology-ICT) ចង់​សំដៅ​ទៅ​លើ​ទម្រង់​ដែល​គេ​ប្រើប្រាស់​សម្រាប់​ការ​ផ្សព្វផ្សាយ និង​ទទួល​ព័ត៌មាន​ ព្រម​ទាំង​ការ​​ប្រាស្រ័យ​ទាក់ទង​​នានា រួម​មាន វិទ្យុ ទូរទស្សន៍ ទូរស័ព្ទ អ៊ីនធឺណិត និង​តាម​រយៈ​ប្រព័ន្ធ​ ឌីជីថល (Digital)។

I) គោល​បំណង​នៃ​យុទ្ធនាការ «ប្រើ ​ICTដើម្បី​បញ្ចប់​អំពើ​ហិង្សា​លើ​ស្ត្រី» ឬ «Take Back The Tech»
យុទ្ធនាការ «ប្រើ ​ICTដើម្បី​បញ្ចប់​អំពើ​ហិង្សា​លើ​ស្ត្រី» ឬ «Take Back The Tech​» ត្រូវ​បាន​រៀបចំឡើង​ក្នុង​គោលបំណង៖

១.ផ្សព្វផ្សាយ​អំពី​យុទ្ធនាការ «ប្រើ​ICTដើម្បី​បញ្ចប់​អំពើ​ហិង្សា​លើ​ស្ត្រី» ឬ «Take Back The Tech​» សម្រាប់​ចូលរួម​ក្នុង​យុទ្ធនាការ​១៦​ថ្ងៃ ដល់​បណ្ដា​បណ្ដាញ/អង្គការ​ស្ត្រី អ្នកប្រើប្រាស់​បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា និង​សាធារណជន​ក្នុង​ប្រទេស​កម្ពុជា។

២.លើក​កម្ពស់​ការ​យល់ដឹង​អំពី​ ទម្រង់​នៃ​អំពើ​ហិង្សា​លើ​ស្ត្រី សកម្មភាព​របស់​ស្ថាប័ន​រដ្ឋាភិបាល និង​អង្គការ​ស្ត្រី​ក្នុង​ការ​ចូលរួម​បញ្ចប់​អំពើ​ហិង្សា​លើ​ស្ត្រី

៣.សម្របសម្រួល​កិច្ចពិភាក្សា​អំពី​អំពើ​ហិង្សា​លើ​ស្ត្រី ព្រម​ទាំង​ឆ្លុះ​បញ្ចាំង​អំពី​សារៈសំខាន់​នៃ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា​ ក្នុង​ការ​ចូលរួម​បញ្ចប់​អំពើ​ហិង្សា​លើ​ស្ត្រី រវាង​អង្គការ/ស្ថាប័ន​ដែល​ធ្វើ​ការ​ទាក់ទង​នឹង​​ស្ត្រី និង​បុគ្គល​ដែល​មាន​ចំណាប់​អារម្មណ៍​

៤.​សម្រប​សម្រួល​កិច្ច​សហប្រតិបត្តិការ​រវាង​បណ្ដាញ/អង្គការ​ស្ត្រី និង​បុគ្គល​ដែល​មាន​ចំណាប់​អារម្មណ៍ ដើម្បី​រៀបចំ​សកម្មភាព​​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​​ប្រសើរ​ឡើង។

II)​តើ​ Take Back The Tech គឺ​ជា​អ្វី?

យុទ្ធនាការ Take Back The Tech គឺជា៖

  • ជា​យុទ្ធនាការ​​ដែល​កើត​ឡើង​​ក្នុង​រូបភាព​ជា​​កិច្ចសហការ​រវាង​ស្ថាប័ន និង​ស្ថាប័ន និង​រវាង​ស្ថាប័ន និង​បុគ្គល ក្នុង​ការ​ទាមទារ​ឲ្យ​មាន​ការ​ប្រើប្រាស់​​បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា ក្នុង​ការ​បញ្ចប់​អំពើ​ហិង្សា​លើ​ស្ត្រី
  • ការ​អំពាវនាវ​ដល់​អ្នក​គ្រប់​គ្នា ​ជាពិសេស​កុមារី និង​ស្ត្រី ដើម្បី​​​​ធ្វើ​ជា​ម្ចាស់​និង​គ្រប់​គ្រង​​លើ​បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា និង​​ប្រាស់​ប្រាស់​វា​​ ដើម្បី​ផ្លាស់ប្ដូរ​នូវ​ទំនាក់ទំនង​នៃ​​អំណាច​រវាង​បុរស និង​ស្ត្រី។
  • លើក​ទឹកចិត្ត​​​អ្នក​ប្រើប្រាស់​បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា​ ឲ្យ​ក្លាយ​ជា​សកម្មជន​​ចូលរួម​ក្នុង​ការ​លុបបំបាត់​អំពើ​ហិង្សា​លើ​ស្ត្រី ក្នុង​កំឡុង​ពេល​នៃ​ យុទ្ធនាការ​​ ១៦​ថ្ងៃ

III)ប្រវត្តិ​នៃ​យុទ្ធនាការ​ Take Back The Tech ៖

យុទ្ធនាការ «ប្រើ​ ICTដើម្បី​បញ្ចប់​អំពើ​ហិង្សា​លើ​ស្ត្រី» ឬ «Take Back The Tech​» ត្រូវ​បាន​រៀបចំឡើង​ដោយ​អង្គការ​អន្តរជាតិ Association for Progressive Communication, www.apc.org នៅ​ក្នុង​ឆ្នាំ​២០០៦។ យុទ្ធនាការ​នេះ​ត្រូវ​បាន​ធ្វើ​មូលដ្ឋានីយកម្ម​នៅ​ក្នុង​ប្រទេស​ជា​ច្រើន​​លើ​ពិភពលោក​ ដែល​ប្រកប​ទៅ​ដោយ​គំនិត​ផ្ដួចផ្ដើម និង​ច្នៃប្រឌិត​ខ្ពស់។ ​​

យុទ្ធនាការ​នេះ​ត្រូវ​បាន​ទទួល​រង្វាន់​កិត្តិយស​ប្រកប​ដោយ​កិត្យានុភាព​ពី​ការប្រកួតប្រជែង​អន្តរជាតិ Prix Ars Electronica 2008 សម្រាប់​សិល្បៈ​ Cyber (Prix Ars Electronica International Competition for Cyber Arts) សម្រាប់​យុទ្ធនាការ​ដើម្បី​បញ្ឈប់​អំពើ​ហិង្សា​លើ​ស្ត្រី​ដែល​ប្រកប​ទៅ​ដោយ​ ភាព​ច្នៃប្រឌិត និង​មាន​កិច្ចសហការ​គ្នា​បាន​ល្អ។ យុទ្ធនាការ​នេះ​ត្រូវ​បាន​ជ្រើសរើស​ចេញ​ពី​​គំនិត​ផ្ដួចផ្ដើម​ជាង​២០០ នៅ​ក្នុង​​ប្រភេទ​សហគមន៍​ឌីជីថល (Digital Communities Category) ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍ និង​បំផុស​ឲ្យ​មាន​ការ​បង្កើត​ថ្មី ​ដែល​ជះ​ឥទ្ធិពល​ដល់​មនុស្ស​ជាតិ និង​ជា​ស្ពាន​នៃ​គម្លាត​ខេរូបនីយកម្ម​នៃ​​ភូមិសាស្ត្រ និង​យេនឌ័រ។

Take Back The Tech (TBTT) ត្រូវ​បាន​ធ្វើ​មូលដ្ឋានីយកម្ម​នៅ​ប្រទេស​កម្ពុជា​កាល​ពី​ឆ្នាំ​ ២០០៧ ដោយ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​ http://women.open.org.kh/km/takebackthetech។ អំពី​ព័ត៌មាន​លម្អិត​ទាក់​ទង​ប្រវត្តិ​(TBTT) សូម​ចូល​អាន​ នៅ http://women.open.org.kh/km/node/516

IV)សកម្មភាព​​ទាំង​ ១៣ របស់​ កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ
សម្រាប់​សកម្មភាព​ទាំង​ ១៣ របស់​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​បាន​រៀបចំ​​​ដើម្បី​ចូលរួម​ក្នុង​យុទ្ធនាការ​១៦​ថ្ងៃ ក្រោម​ប្រធាន​បទ «ប្រើ​ICTដើម្បី​បញ្ចប់​អំពើ​ហិង្សា​លើ​ស្ត្រី» ឬ «Take Back The Tech​ »​​ សូម​ទាញ​យក​នូវ​ឯកសារ​ខាង​ក្រោម​នេះ​

ឯកសារ​ភ្ជាប់ទំហំ
Concept Paper_TBTT Campaign_2009.pdf103.52 ​គីឡូបៃ
ចែក​រំលែក​អត្ថបទ​ដោយ​ប្រើ​ del.icio.us digg
 
ស្នើដោយ៖ លក្ខិណា  កាល​បរិច្ឆេទ៖ សុក្រ 20 Nov 2009