ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
វិបផតថល​ស្តី​អំពី​ស្ត្រី​ គឺ​ជា​បណ្តុំ​ព័ត៌មាន​អំពី​ច្បាប់​ សិទ្ធិ យេនឌ័រ​ និង​ឯកសារ​ជាច្រើន​ទៀត​ទាក់​ទង​នឹងការអភិវឌ្ឍន៍
 

អំពើ​ហិង្សា​ក្នុង​គ្រួសារ

22-02-2010 កាសែត​រស្មី​កម្ពុជា

ភ្នំពេញ៖ ករណី​ទិញ​ក្មេង​ស្រី​អាយុ​១១​ឆ្នាំ​ម្នាក់​យក​មក​ចិញ្ចឹម​​ជា​កូន​ធម៌​ ប៉ុន្តែ​បែរ​ជា​ធ្វើ​ទារុណកម្ម​យ៉ាង​ឃោរឃៅ​នោះ​ បាន​ត្រូវ​សាលា​ដំបូង​​រាជធានី​ភ្នំពេញ​ សម្រេច​ផ្ដន្ទាទោស​ប្រពន្ធ​​ជា​គ្រូ​បង្រៀន​ដាក់​ពន្ធនាគារ​រយៈពេល​២០​ឆ្នាំ​ និង​បុរស​ជា​ប្ដី​ដាក់​ពន្ធនាគារ​រយៈពេល​១០​ឆ្នាំ​ ពី​បទ​លក់​ដូរ​មនុស្ស​​ដោយ​មាន​គោលដៅ​ស្មុំ​កូន​និង​បង្ក​របួស​​ស្នាម​​ដោយ​ចេតនា​ កាល​ពី​ឆ្នាំ​២០០៨​ រហូត​ថ្ងៃ​ទី​១៦​ ខែ​តុលា​ ឆ្នាំ​២០០៩។

28-01-2010 កាសែត​កោះ​សន្តិភាព

ខេត្ត​កំពង់​ឆ្នាំង៖ ស្ត្រី​រង​គ្រោះ​ក្នុង​អំពើហិង្សា​ម្នាក់​ ត្រូវ​បាន​ស្ត្រី​ជា​ជន​បង្គោល​ទទួលបន្ទុក​កិច្ចការ​នារី​ឃុំ​នាំ​យក​មក​កាន់​មន្ទីរ​កិច្ចការ​នារី​ខេត្ត​ ដើម្បី​សុំ​ជំនួយ​អន្តរាគមន៍ ដោយសារ​រូប​គាត់​បាន​ទទួល​រង​ទារុណកម្ម​ពីសំណាក់​បុរស​ជា​ប្ដី​ដែល​តែងតែ​វាយ​ធ្វើ​បាប​កាប់​ចាក់​ឥត​ប្រណី​ជា​រៀង​រាល់​ថ្ងៃ​រហូត​មាន​ស្លាកស្នាម​លើ​ខ្លួនប្រាណ​ជា​ច្រើន​កន្លែង។

28-01-2010 កាសែត​ដើម​អំពិល

ស្ត្រី​​ជាប់​ចោទ​ពីរ​នាក់​ និង​បុរស​ជាប់​ចោទ​ម្នាក់​ដែល​អតីត​ជា​គ្រូ​បង្រៀន​វិទ្យាល័យ​សន្ធរម៉ុក​ដែល​វាយ​ធ្វើ​ទារុណកម្ម​លើ​ក្មេង​ស្រី​អាយុ​១០​ឆ្នាំ​ ត្រូវ​បាន​នាំ​​ខ្លួន​មក​កាត់​ក្ដី​នៅ​ព្រឹក​ថ្ងៃ​ទី​២៦​ ខែ​មករា​ ឆ្នាំ​២០១០​ តែ​មិនទាន់​ប្រកាស​សាលក្រម​ឲ្យ​ដឹង​ពី​ជោគ​វាសនា​របស់​ជន​ជាប់​ចោទ​ទាំង​បី​នាក់​នៅ​ឡើយ​ទេ។

14-01-2010 កាសែត​កោះ​សន្តិភាព

ខេត្ត​កណ្ដាល៖ អំពើ​ហិង្សា​ក្នុង​គ្រួសារ គឺ​ជា​ទង្វើ​ឃោរឃៅ​មួយ​ដែល​ច្បាប់​បាន​ហាមប្រាម និង​ដាក់​បញ្ញត្តិ​ទៅលើ​បុគ្គល​ណា​ដែល​បាន​ប្រព្រឹត្ត​អំពើ​ហិង្សា​លើ​គ្រួសារ។ ទោះ​ជា​មាន​ច្បាប់​ចែង​ប្រឆាំង​ហើយ​ក្ដី ក៏​អំពើ​ហិង្សា​ក្នុង​គ្រួសារ​តែងតែ​កើតមាន​ជា​ញឹកញាប់​នៅ​ក្នុង​សង្គម​ផង​ដែរ ពិសេស​នៅ​តាម​ទី​ជនបទ​ដាច់​ស្រយាល​នៃ​បណ្ដា​ស្រុក-ខេត្ត​នានា ។ ជាក់​ស្ដែង​កាល​ពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១២ មករា ឆ្នាំ​២០១០ នៅ​លំនៅឋាន​គ្រួសារ​កសិករ​មួយ​ស្ថិត​ក្នុង​ភូមិ​កោះ​តេជោ ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ បុរស​ម្នាក់​បាន​កាប់​សម្លាប់​ប្រពន្ធ​របស់​ខ្លួន​ទាល់តែ​ស្លាប់​នៅនឹង​កន្លែង​ដោយសារ​តែ​ការ​ប្រច័ណ្ឌ​ក្រោម​កណ្ដាប់ដៃ​នៃ​កំហឹង​មោហ៍​បន្សល់​ទុក​នូវ​កូន​ប្រុស​ស្រី​វ័យ​ជំទង់ និង​តូចៗ ​ចំនួន​៥​នាក់​រស់នៅ​កណ្ដោចកណ្ដែង​ព្រាត់​ទាំង​មេ​ព្រាត់​ទាំង​បា​ចាប់តាំង​ពី​ថ្ងៃ​កើតហេតុ​នេះ​តទៅ។

05-01-2010 កាសែត​កោះ​សន្តិភាព

ខេត្ត​កំពង់ឆ្នាំង៖ អំពើហិង្សា​ក្នុង​គ្រួសារ​មួយ​បាន​បណ្ដាល​ឲ្យ​ទារិកា​ដែល​ពេល​នេះ​ (ថ្ងៃ​ទី​៤​ មករា​ ២០១០) មាន​​អាយុ​ទើប​តែ​១៣​ថ្ងៃ​ប៉ុណ្ណោះ​​ ត្រូវ​កំព្រា​ម្ដាយ​ ដោយសារ​តែ​ឪពុក​ឃោរឃៅ​វាយ​ប្រពន្ធ​រហូត​ដល់​​ស្លាប់​ ខណៈ​ដែល​នៅ​សរសៃ​ខ្ចី​ទើប​តែ​សំរាល​កូន​បាន​១០​ថ្ងៃ។ ហេតុការណ៍​នេះ​បាន​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង១១​ និង​៣០​នាទី ​ថ្ងៃ​ត្រង់​ថ្ងៃ​ទី​១​ មករា​ នៅ​នឹង​លំនៅ​ឋាន​របស់​ប្ដី-ប្រពន្ធ​​នោះ​ផ្ទាល់​ ស្ថិត​ក្នុង​ភូមិ​ត្រពាំង​អញ្ចាញ​ ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ។