ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
វិបផតថល​ស្តី​អំពី​ស្ត្រី​ គឺ​ជា​បណ្តុំ​ព័ត៌មាន​អំពី​ច្បាប់​ សិទ្ធិ យេនឌ័រ​ និង​ឯកសារ​ជាច្រើន​ទៀត​ទាក់​ទង​នឹងការអភិវឌ្ឍន៍
 

ការ​អប់រំ

17-03-2010 Phnom Penh Post

លោក ​សៅ សុភាព ដែល​ជា​សាស្ត្រាចារ្យ អាយុ ២៨​ឆ្នាំ បង្រៀន​នៅ​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា (CUS) បាន​ចំណាយ​ពេល​ជាង​មួយ​ទសវត្សរ៍​ជិះកង់​របស់​គាត់​ពី​ផ្ទះ​ទៅ​សាលារៀន​ក្នុង​ខេត្ត​ព្រៃវែង។ ការ​ជិះ​កង់ ៤០​គីឡូម៉ែត្រ​ជា​ប្រចាំ​ដែល​គាត់​បាន​តស៊ូ​ព្យាយាម​នេះ គឺ​បាន​ធ្វើ​ឲ្យ​គាត់​ក្លាយ​ជា​សាស្ត្រាចារ្យ​ដូច​សព្វថ្ងៃ។

15-03-2010 កាសែត​រស្មី​កម្ពុជា

ភ្នំពេញ៖ ស្ថាន​ទូត​អាមេរិក​ប្រចាំ​កម្ពុជា​ កាល​ពី​ថ្ងៃ​ទី​១១​ ខែ​មីនា​ បាន​ប្រកាស​ឲ្យ​ដឹង​ថា​ កាល​ពី​ថ្ងៃ​ទី​១១​ ខែ​មីនា​ សហរដ្ឋអាមេរិក​បាន​សម្ពោធ​ជា​ផ្លូវ​ការ​គម្រោង​​អប់រំ​នៅ​កម្ពុជា​ដែល​​មាន​រយៈពេល​៥​ឆ្នាំ​ និង​មាន​ថវិកា "សរុប​១០​លាន​ដុល្លារ​សហរដ្ឋអាមេរិក។ គម្រោង​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ធ្វើ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​នូវ​គុណភាព និង​ប្រយោជន៍​នៃ​ការ​អប់រំ​​ជា​មូលដ្ឋាន​ និង​បង្កើន​លទ្ធភាព​ចូល​រៀន​សម្រាប់​កុមារ​ទាំងអស់ ជា​ពិសេស​ក្រុម​កុមារ​ដែល​គ្រួសារ​ខ្វះ​លទ្ធភាព​ដូចជា​ក្រុម​ជនជាតិ​​ភាគ​តិច​កុមារី​ និង​អ្នក​ក្រីក្រ​ខ្លាំង​ជា​ដើម។

11-03-2010 Phnom Penh Post

ដើម្បី​ចូល​រួម​ប្រារព្ធ​ខួប​លើក​ទី​៩៩ នៃ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ កញ្ញា​គង់ ស៊ីដារ័ត្ន អ្នក​សម្របសម្រួល​ផ្នែក E-Learning របស់​វិទ្យាស្ថាន​បើក​ទូលាយ (Open Instituter) បាន​ពន្យល់​ពី​ឥទ្ធិពល​នៃ​ការ​អប់រំ ដែល​អាច​ពង្រឹង និង​លើក​កម្ពស់​គុណភាព​របស់​ស្ត្រី​នៅ​ក្នុង​សង្គម។

25-02-2010 កាសែត​រស្មី​កម្ពុជា

តាកែវ៖ លោក​ជំទាវ​ ប៊ុន រ៉ានី​ ហ៊ុនសែន​ ប្រធាន​កាកបាទក្រហម​កម្ពុជា​​ បាន​មាន​​ប្រតិកម្ម​យ៉ាង​ខ្លាំង​​ចំពោះ​​ថ្ងៃ​ទី​១៤​កុម្ភៈ​ ថា​វា​មិនមែន​ជា​ថ្ងៃ​បុណ្យ​សង្សារ​សម្រាប់​ឲ្យ​គូ​សង្សារ​បបួល​គ្នា​ឡើង​សណ្ឋាគារ​នោះ​ទេ​ គឺ​ជា​ថ្ងៃ​បុណ្យ​នៃ​​ក្ដី​ស្រឡាញ់។ ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រឡាញ់​​បាន​ន័យ​ថា​ គូ​ស្វាមី​ភរិយា​ទិញ​របស់​របរ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ ឬ​នៅ​តាម​សាលា​កូន​សិស្ស​បង្ហាញ​នូវ​ក្ដី​ស្រឡាញ់​ដល់​លោក​គ្រូ​ អ្នក​គ្រូ​ ឬ​ក៏​ជា​ការ​បង្ហាញ​ក្ដី​ស្រឡាញ់​ចំពោះ​ឪពុកម្ដាយ​ដែល​ជា​អ្នក​មាន​គុណ​របស់​យើង​ជា​ដើម។

23-02-2010 កាសែត​ដើម​អំពិល

ភ្នំពេញ៖ ប្រទេស​កម្ពុជា​មាន​គ្រឹះ​ស្ថាន​ឧត្ដម​សិក្សា​ចំនួន​៧៣​គ្រឹះស្ថាន​ ក្នុង​នោះ​ផ្នែក​ឯកជន​មាន​ចំនួន​៤៤​ និង​ផ្នែក​សាធារណៈ​មាន​ចំនួន​២៩។ 

លោក​ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​​ក្រសួង​មហាផ្ទៃ​​ ស​ ខេង​ បាន​មាន​ប្រសាសន៍​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ថ្នាក់​បរិញ្ញាបត្រ​រង​ និង​ប័ណ្ណ​សរសើរ​ដល់​និស្សិត​ពូកែ​ប្រចាំ​ឆ្នាំ​២០០៨-២០០៩​ កាល​ពី​ថ្ងៃ​​២២​ ខែ​កុម្ភៈ​ ឆ្នាំ​២០១០​នេះ​ថា​ "បន្ថែម​លើ​គ្រឹះស្ថាន​ឧត្ដម​សិក្សា​​ចំនួន​​៧៣​នោះ​ នៅ​ភូមិ​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​មាន​សាកលវិទ្យាល័យ​សាធារណៈ​ចំនួន​២​កន្លែង​​ត្រូវ​​បាន​ស្ថាបនា​ឡើង​ គឺ​នៅ​ខេត្ត​បាត់ដំបង​ និង​ខេត្ត​បន្ទាយមានជ័យ ហើយ​នៅ​ភូមិ​ភាគ​បូព៌ា​ក៏​មាន​សាកលវិទ្យាល័យ​ចំនួន​២​ទៀត​ ដែល​មួយ​គឺ​ នៅ​ខេត្ត​ស្វាយរៀង​ និង​មួយ​ទៀត​នៅ​ខេត្ត​ព្រៃវែង"។