ភ្នំពេញ៖ កម្ពុជាបើកសិក្ខាសាលាថ្នាក់ជាតិស្ដីពីការបែងចែកទិន្នន័យតាមភេទនៅក្នុងវិស័យកសិកម្ម និងការអភិវឌ្ឍន៍ជនបទនៃប្រទេសកម្ពុជាជាលើកទីមួយ។
សិក្ខាសាលាថ្នាក់ជាតិស្ដីពីការបែងចែកទិន្នន័យតាមភេទសូចនាករក្នុងប្រព័ន្ធព័ត៌មានស្ថិតិនៅកម្ពុជាក្នុងវិស័យកសិកម្ម និងការអភិវឌ្ឍន៍ជនបទនៃប្រទេសកម្ពុជា ត្រូវបានរៀបចំដោយវិទ្យាស្ថានជាតិស្ថិតិក្រសួងផែនការ ក្រសួងកិច្ចការនារី ក្រោមការឧបត្ថម្ភដោយអង្គការស្បៀងអាហារ និងកសិកម្មសហប្រជាជាតិ និងរដ្ឋាភិបាលស៊ុយអែត នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ នេះនៅសណ្ឋាគារសាន់វ៉េ ។






