ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
វិបផតថល​ស្តី​អំពី​ស្ត្រី​ គឺ​ជា​បណ្តុំ​ព័ត៌មាន​អំពី​ច្បាប់​ សិទ្ធិ យេនឌ័រ​ និង​ឯកសារ​ជាច្រើន​ទៀត​ទាក់​ទង​នឹងការអភិវឌ្ឍន៍
 

ភាព​ជា​អ្នក​ដឹកនាំ

25-01-2010 កាសែត​កោះ​សន្តិភាព

រាជធានី​ភ្នំពេញ៖ លោក​ជំទាវ​ជុំ​ សាមីន​ កែប​ ជុតិមា​ ប្រធាន​គណៈកម្មាធិការ​សមាគម​នារី​ ដើម្បី​សន្តិភាព​ និង​អភិវឌ្ឍន៍​រាជធានី​ភ្នំពេញ​ បាន​អញ្ជើញ​ចូល​រួម​ក្នុង​ពិធី​ប្រកាស​សមាសភាព​​សមាគម​នារី​សង្កាត់​ទាំង​១៥​ ក្នុង​ខណ្ឌ​ដង្កោ​ចំនួន​៤៥​នាក់​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២២​មករា។

25-01-2010 កាសែត​កោះ​សន្តិភាព

រាជធានី​ភ្នំពេញ៖ លោក​ជំទាវ​ជុំ​ សាមីន​ កែប​ ជុតិមា​ ប្រធាន​គណៈកម្មាធិការ​សមាគម​នារី​ ដើម្បី​សន្តិភាព​ និង​អភិវឌ្ឍន៍​រាជធានី​ភ្នំពេញ​ បាន​អញ្ជើញ​ចូល​រួម​ក្នុង​ពិធី​ប្រកាស​សមាសភាព​​សមាគម​នារី​សង្កាត់​ទាំង​១៥​ ក្នុង​ខណ្ឌ​ដង្កោ​ចំនួន​៤៥​នាក់​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២២​មករា។

30-12-2009 កាសែត​កោះ​សន្តិភាព

ខេត្ត​ពោធិ៍សាត់ ៖ កាលពី​រសៀល​ថ្ងៃ​ទី ២៣ ធ្នូ ២០០៩ លោក កឹម ស៊ីថន រដ្ឋលេខាធិការ​តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​តែងតាំង​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ពោធិ៍សាត់​ថ្មី ។ ពិធី​នេះ​ប្រារព្ធ​ធ្វើ​នៅ​ខុទ្ទកាល័យ​សាលា​ខេត្ត​ដោយ​មាន​ការ​ចូលរួម​ពី​លោក ឆាយ សារ៉េត ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត លោក សួន រិនឌី អភិបាល​រង​ខេត្ត ប្រធាន អនុប្រធាន​មន្ទីរ​នានា​ព្រមទាំង​មាន​ការ​ចូលរួម​ពី​លោក​ស្រី​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ព្រះសីហនុ និង​ខេត្ត​បាត់ដំបង​ផង​ដែរ ។

18-11-2009 កាសែត​រស្មី​កម្ពុជា


លោក​ជំទាវ​បណ្ឌិត​ប៊ុន​ រ៉ានី​ ហ៊ុន សែន​ ប្រធាន​កាកបាទក្រហម​កម្ពុជា​ ទទួល​ពានរង្វាន់​វេទិកា​ភាព​ជា​អ្នក​ដឹកនាំ​​ប្រចាំ​​តំបន់​​អាស៊ី-ប៉ាស៊ីហ្វិក​ ស្ដី​ពី​ជំងឺ​អេដស៍​ មេរោគ​អេដស៍​ និង​ការ​អភិវឌ្ឍន៍​ពី​លោកស្រី​បណ្ឌិត​ ណាហ្វីស​ សាឌីក​ (រូបថត៖ វិរៈមុនី)ភ្នំពេញ៖ លោក​ជំទាវ​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធាន​កាកបាទក្រហម​កម្ពុជា​​ និង​ជា​ឥស្សរជន​ឆ្នើម​ថ្នាក់​ជាតិ ​នៃ​វេទិកា​ភាព​​ជា​អ្នក​ដឹកនាំ​​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក ​ឆ្លើយ​តប​មេរោគ​អេដស៍​ ជំងឺ​អេដស៍​នៅ​កម្ពុជា​បាន​ទទួល​ពាន​រង្វាន់​វេទិកា​ភាព​ជា​​អ្នក​ដឹកនាំ​​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក​ឆ្លើយតប​​មេរោគ​អេដស៍​ ជំងឺ​អេដស៍​នៅ​កម្ពុជា​​បាន​ទទួល​ពានរង្វាន់​វេទិកា​ភាព​ជា​អ្នក​ដឹកនាំ​​ប្រចាំ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក​ ស្ដី​ពី​ជំងឺ​អេដស៍​ មេរោគ​អេដស៍ ​និង​ការ​អភិវឌ្ឍន៍​ (Asia Pacific Leadership Forum on HIV/AIDS and Development = APLF) ពី​លោកស្រី​បណ្ឌិត​ ណាហ្វីស​ សាឌីក​ (Dr NAFIS SADIK) បេសកជន​ពិសេស​របស់​អគ្គលេខាធិការ​អង្គការ​​សហប្រជាជាតិ​ (អ.ស.ប) ទទួល​បន្ទុក​ការងារ​អេដស៍​ប្រចាំ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧​ ខែ​វិច្ឆិកា​ ឆ្នាំ​២០០៩​ កន្លង​ទៅ​​នេះ​ នៅ​ឯ​ទី​ស្នាក់​ការ​​កណ្ដាល​កាកបាទ​ក្រហម​កម្ពុជា។

26-08-2009 កាសែត​កោះ​សន្តិភាព

រាជធានី​ភ្នំពេញ៖ ​អង្គការ​ចលនា​ស្ត្រី​កម្ពុជា (CWMO) កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៣ សីហា​ឆ្នាំ​២០០៩ បាន​រៀបចំ​សមាជ​របស់​ខ្លួន និង​ធ្វើ​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធាន​អង្គការ​ថ្មី​អាណត្តិ​២ ក្រោម​អធិបតីភាព​លោក​ជំទាវ នួន វណ្ណា អនុរដ្ឋលេខាធិការ​ក្រសួង​កិច្ចការ​នារី។ ពិធី​នេះ​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​ភោជនីយដ្ឋាន​ស្ទឹង​មាស ស្ថិត​នៅ​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ឫស្សីកែវ ក្រោម​ការ​ជួយ​ឧបត្ថម្ភ​ដោយ​អង្គការ AJWS ILO-WEP GFW, ACILS, USAID និង​មាន​ការ​ចូលរួម​ពី​​សហព័ន្ធ​សហជីព​កម្ពុជា​ប្រមាណ​១៥០​នាក់។