ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
វិបផតថល​ស្តី​អំពី​ស្ត្រី​ គឺ​ជា​បណ្តុំ​ព័ត៌មាន​អំពី​ច្បាប់​ សិទ្ធិ យេនឌ័រ​ និង​ឯកសារ​ជាច្រើន​ទៀត​ទាក់​ទង​នឹងការអភិវឌ្ឍន៍
 

ឆ្លុះ​បញ្ចាំង​ប្រព័ន្ធ​យុត្តិធម៌

24-03-2009 កាសែត​រស្មី​កម្ពុជា

  • ឪពុកម្ដាយ​ខាង​ស្រី​ទាមទារ​ឲ្យ​ខាង​ប្រុស​សង​ក្រមុំ​ កូន​គាត់​វិញ​

កំពង់ឆ្នាំង៖ តុលាការ​​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង​ បាន​សម្រេច​សេចក្ដី​ឲ្យ​ភាគី​ខាង​ស្រី​សង​លុយ​ទៅ​ឲ្យ​ភាគី​ខាង​ប្រុស​ដែល​ជា​អតីត​ប្ដី​របស់​ខ្លួន​ ចុះ​ពី​ផ្ទះ​ចោល​ប្រពន្ធ​​ចំនួន​៦​លាន​រៀល។ ការ​កាត់​ក្ដី​នេះ​​បាន​ធ្វើ​ឲ្យ​សាមី​ខ្លួន​ខាង​ស្រី​ព្រម​ទាំង​ក្រុម​គ្រួសារ​កើត​ទុក្ខ​មិន​សុខ​ចិត្ត​ ហើយ​បាន​ប្ដឹង​ទាស់​នឹង​សាលក្រម​នេះ​ទៅ​តុលាការ​សាលា​ឧទ្ធរណ៍​ជា​បន្ត​ទៀត​​ និង​​បាន​ទាមទារ​ឲ្យ​ភាគី​ខាង​ប្រុស​សង​ក្រមុំ​ដល់​កូន​ស្រី​របស់​គាត់​វិញ។

28-01-2009 កាសែត​រស្មី​កម្ពុជា

ពោធិ៍សាត់៖ ក្មេង​ស្រី​រងគ្រោះ​ម្នាក់​ដែល​ត្រូវ​គេ​ចាប់​រំលោភ​បាន​និយាយ​ថា​ តុលាការ​ខេត្ត​ពោធិ៍សាត់​ពុករលួយ​ និង​អយុត្តិធម៌​ខ្លាំង​ណាស់​ ពី​ព្រោះ​តែ​បាន​ដោះលែង​ជន​ល្មើស​ឲ្យ​នៅ​ក្រៅ​ឃុំ​ បន្ទាប់​ពី​ជាប់​​គុក​បាន​ជាង​​បី​ខែ​ ដោយ​គ្មាន​ធ្វើ​ការ​ជំនុំ​ជម្រះ​ ហើយ​មិន​បាន​សង​ជំងឺ​ចិត្ត​ដល់​រូប​នាង​ទៀត​ នាង​បាន​អំពាវនាវ​ជួយ​រក​យុត្តិធម៌​ឲ្យ​នាង​ផង។

27-11-2007 កាសែត​រស្មី​កម្ពុជា

កណ្ដាល​៖ ក្មេង​ស្រី​អាយុ​១២​ឆ្នាំ ដែល​បាន​សម្លាប់​ប្លន់​យក​ក្រវិល​ប្រាំ​ហ៊ុន​ពី​ក្មេង​ស្រី​អាយុ​ប្រាំ​មួយ​ឆ្នាំ​ម្នាក់​ រស់​នៅ​ក្នុង​ស្រុក​ស្អាង ត្រូវ​បាន​សាលា​ដំបូង​ខេត្ត​កណ្ដាល សម្រេច​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​កាល​ពី​ថ្ងៃ​សុក្រ ទី​២៣ វិច្ឆិកា ដោយ​ចោទ​ប្រកាន់​ពី​បទ​មនុស្ស​ឃាត​គិត​ទុក​ជា​មុន ។

25-10-2007 កាសែត​កោះ​សន្តិភាព

ខេត្ត​ក្រចេះ៖ ជន​ជាប់​ចោទ​ជា​ឃាតករ​កំណាច​ល្មោភ​កាម​ដែល​បាន​ចាប់​ស្ត្រី​ម្នាក់​ រំលោភ​នៅ​ចំណុច​ក្រោយ​ភូមិ ស្ថិត​នៅ​ភូមិ​ព្រែក​ប្រាំង ឃុំ​ព្រែក​ប្រសព្វ ស្រុក​ព្រែក​ប្រសព្វ ខេត្ត​ក្រចេះ រួច​សម្លាប់​ដោយ​វះ​ពោះ​ស្រាវ​ពោះវៀន​ចេញ ទម្លាក់​ចូល​ទៅ​ក្នុង​ទឹក​ទន្លេ​មេគង្គ ដើម្បី​បំបាត់​ភស្តុតាង កាល​ពី​ថ្ងៃ​ទី​២៣ ឧសភា​នោះ ត្រូវ​បាន​លើក​ពេល​សវនាការ​ដោយ​សារ​ខ្វះ​ចៅក្រម កាល​ពី​ថ្ងៃ​ទី​២៣ តុលា ។

22-10-2007 កាសែត​រស្មី​កម្ពុជា

ភ្នំពេញ​ ៖​ ជន​ជាប់​ចោទ​ម្នាក់​ ដែល​បាន​ពោល​ពាក្យ​ថា​ «វាយ​សម្លាប់​ប្រពន្ធ ​ដែល​ពិការ​ជើង​ម្ខាង​ និង​មាន​ជំងឺ​រ៉ាំរ៉ៃ​ចោល​ ដោយ​សារ​អាណិត​ពេក​នោះ»​ បាន​ត្រូវ​តុលាការ​សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​តម្រូវ​ឲ្យ​ធ្វើ​ការ​រយៈ​ពេល​១៣​ឆ្នាំ​ ពី​បទ​អំពើ​មនុស្ស​ឃាត​ដោយ​ចេតនា​ ។