ក្រសួងព័ត៌មាន បានឲ្យដឹងនៅក្នុងរបាយការណ៍របស់ខ្លួនថា ក្នុងឆ្នាំ២០០៩ កន្លងទៅនេះ ប្រព័ន្ធផ្សព្វផ្សាយគ្រប់ផ្នែកក្នុងប្រទេសកម្ពុជាមានការរីកចម្រើន ទាំងបរិមាណ គុណភាព និងវិសាលភាព ក្នុងការផ្ដល់ព័ត៌មាន ចំណេះដឹង ការអប់រំ និងការកម្សាន្ត ជូនប្រជាពលរដ្ឋគ្រប់ទិសទី ទាំងក្នុង និងក្រៅប្រទេស។ ប៉ុន្តែទោះជាយ៉ាងណា ក្រុមអ្នកតាមដានស្ថានការណ៍និយាយថា សេរីភាពសារព័ត៌មាននៅក្នុងប្រទេសកម្ពុជាមានការធ្លាក់ចុះ។





