វិបផតថលអំពីស្ត្រី ដែលគ្រប់គ្រងដោយវិទ្យាស្ថានបើកទូលាយ ត្រូវបានបង្កើតឡើងក្នុងគោលបំណង ជម្រុញឲ្យមានសមភាពយេនឌ័រ នៅក្នុងប្រទេសកម្ពុជា ។ វិបផតថលក៏នឹងដើរតួយ៉ាងសំខាន់ ជាប្រភពព័ត៌មានអ
ប្រកាសព័ត៌មាន
អង្គការវិទ្យាស្ថានបើកទូលាយ រៀបចំកម្មវិធីបង្ហោះជាផ្លូវការវិបផតថលស្តីអំពីស្ត្រី ដែលវិបផតថលនេះនឹងផ្តល់ឲ្យ ស្ថាប័ន អង្គការនិងអ្នកដែលធ្វើការងារស្ត្រី ទាំងអស់ក្នុងប្រទេសកម្ពុជា ប្រើប្រាស់សំរាប់ទទួល និងផ្សព្វផ្សាយព័ត៌មាន ស្តីអំពីកំរងច្បាប់នានា ស្តីអំពីការអភិវឌ្ឍន៍ថ្មីៗរបស់ស្ត្រី ប្រើប្រាស់សម្រាប់ចែករំលែកបទពិសោធន៍ និងសកម្មភាពការងារទៅវិញទៅមក និងប្រើប្រាស់ក្នុងការទំនាក់ទំនងជាលក្ខណៈអេឡិចត្រូនិច ។ វិបផតថលនេះ នឹងបំពេញផងដែរ នូវកង្វះខាតព័ត៌មានស្តីអំពីស្ត្រី នៅក្នុងប្រទេសកម្ពុជា ដែលព័ត៌មានទាំងនោះ នៅមិនទាន់មាននៅឡើយនៅលើប្រព័ន្ធអ៊ីនធឺណិត និងដែលមិនមានភាពងាយស្រួលក្នុងការទទួលបាន ។
- បន្ថែមសេចក្តីអធិប្បាយថ្មី
- ...អានបន្ថែម
- អាន476ដង
The Open Institute - a Cambodian NGO - launched today a Khmer language web portal that will give NGOs, government, and other organizations working on women's issues in Cambodia easy access to legislation and latest developments related to women's issues. The web portal -through advanced communication tools open to all participants and users- will allow government, NGOs and individuals to share their concerns and announce their activities, in search of synergies with other organizations. This web portal fills a pressing need in Cambodian society, as information on womens issues, legislation and activities has not yet been made available in the Internet, as it is not so easy to find otherwise.
- បន្ថែមសេចក្តីអធិប្បាយថ្មី
- ...អានបន្ថែម
- អាន450ដង
ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ឆ្នាំជូត សំរឹទ្ធិស័ក ព.ស ២៥៥២ គ.ស ២០០៨ កម្មវិធីស្ត្រី នៃអង្គការវិទ្យាស្ថានបើកទូលាយ សូមគោរពជូនពរ សម្ដេច ឯកឧត្ដម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ទទួលនូវ សិរីសួស្ដី សុភមង្គល និងវិបុលសុខមហាប្រសើរ។
- បន្ថែមសេចក្តីអធិប្បាយថ្មី
- ...អានបន្ថែម
- អាន410ដង
ប្រោសប្រទានពរជ័យ សិរីមង្គលថ្វាយ
សម្ដេចព្រះមហាក្សត្រី
នរោត្តម មុនីនាថ សីហនុ
ព្រះវររាជមាតាជាតិខ្មែរ
ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល
ក្នុងព្រះរាជពិធីចម្រើនព្រះជន្ម
គម្រប់ ៧២ យាងចូល ៧៣ ព្រះវស្សា
សូមសម្ដេចព្រះមហាក្សត្រីមាន ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីទ្រង់គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្ត្រខ្មែរតរៀងទៅ។
ក្រាបបង្គំទូលថ្វាយពី
បុគ្គលិកនៃអង្គការវិទ្យាស្ថានបើកទូលាយ
- បន្ថែមសេចក្តីអធិប្បាយថ្មី
- ...អានបន្ថែម
- អាន360ដង
- 04/10/2009 - 05:00
- 06/17/2009 - 16:36





