វេទិកាបណ្ដាញស្ត្រីក្រុមប្រឹក្សាឃុំបានរៀបចំនៅក្នុងខេត្តកណ្ដាលដោយអង្គការចំរើនស្ត្រី កាលពីថ្ងៃទី០២ ដល់ថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០០៨ថ្មីៗនេះ និងសម្របសម្រួលដោយស្ត្រីក្រុមប្រឹក្សាឃុំខ្លួនឯងចំនួនបួនរូប។ នៅក្នុងវេទិកាអ្នកសម្របសម្រួលជាស្ត្រីក្រុមប្រឹក្សាឃុំបានធ្វើការសាកសួរ និងអញ្ជើញស្ត្រីក្រុមប្រឹក្សាឃុំដើម្បីបង្ហាញនូវរបាយការណ៍ត្រលប់ពីយុទ្ធសាស្ត្រ និងលទ្ធផលនៃយុទ្ធសាស្ត្រដែលបានយកទៅប្រើប្រាស់នៅក្នុងសហគមន៍របស់ពួកគាត់។ នៅក្នុងចំណោមរបាយការណ៍ត្រលប់ទាំងអស់ មានបទពិសោធន៍មួយចំនួនដែលគួរឲ្យចាប់អារម្មណ៍ និងជាព័ត៌មានដ៏ល្អសម្រាប់ធ្វើការចែករំលែកដូចជា៖


ព្រៃវែង ៖ ពិព័រណ៍យុវជនដែលបានរៀបចំដោយក្រុមប្រឹក្សាយុវជនកម្ពុជា ក្រោមការឧបត្ថម្ភដោយវិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ (IRI) និងទីភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) និងក្រុមហ៊ុនឯកជនមួយចំនួនទៀតនៅក្នុងខេត្តព្រៃវែង ដែលមានរយៈពេលពីរថ្ងៃ ចាប់ពី១៦-១៧ ខែសីហា ទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកចូលទស្សនា។ នេះបើតាមសម្ដីរបស់កញ្ញា ម៉ៅ ពុទ្ធីរ័ត្ន ប្រធានក្រុមប្រឹក្សាយុវជនកម្ពុជា។
វេទិកាបណ្ដាញស្ត្រីក្រុមប្រឹក្សាឃុំរៀបចំឡើងដោយអង្គការចំរើនស្ត្រី ក្រោមការឧបត្ថម្ភថវិកាពីបណ្ដាម្ចាស់ជំនួយរួមមាន កម្មវិធីអភិវឌ្ឍន៍របស់ប្រទេសបារាំង (FSD) ជំនួយ USAID តាមរយៈអង្គការផេក (PACT) កម្មវិធីសហប្រតិបត្តិការអាល្លឺម៉ង់តាមរយៈអង្គការជីធីហ្សេត គម្រោងកំណែទម្រង់រដ្ឋបាល និងវិមជ្ឈការ (GTZ ARDP) និងអង្គការអុកស្វាម នៃប្រទេសអង់គ្លេស (Oxfam GB) ។ វេទិកានេះជាយុទ្ធសាស្ត្រថ្មី ដើម្បីធ្វើការបង្កើនសមត្ថភាពដល់ស្ត្រីក្រុមប្រឹក្សាឃុំរៀបចំឡើងតាំងពីឆ្នាំ ២០០៤ មក។ វេទិកានេះទទួលបានការគាំទ្រទាំងស្មារតី និងសម្ភារៈពីសំណាក់រដ្ឋបាលគ្រប់ជាន់ថ្នាក់ ពិសេសក្រុមប្រឹក្សាឃុំនៅមូលដ្ឋាន។ ឆ្នាំ ២០០៨ ជាឆ្នាំចុងក្រោយនៃការផ្ទេរនូវការទទួលខុសត្រូវទាំងអស់ពីអង្គការចំរើនស្ត្រីជូនមកក្រុមប្រឹក្សាឃុំជាអ្នកអនុវត្តបន្ត។


