ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
វិបផតថល​ស្តី​អំពី​ស្ត្រី​ គឺ​ជា​បណ្តុំ​ព័ត៌មាន​អំពី​ច្បាប់​ សិទ្ធិ យេនឌ័រ​ និង​ឯកសារ​ជាច្រើន​ទៀត​ទាក់​ទង​នឹងការអភិវឌ្ឍន៍
ដោយសារ​មាន​ការ​កែប្រែ វិបផតថល​អំពី​ស្ត្រីនឹង​មិន​មាន​ព័ត៌មាន​ប្រចាំ​ថ្ងៃ តែ​ជំនួស​ដោយ​ព័ត៌មាន​អំពី​ស្ថាប័ន ច្បាប់ និង​ឯកសារ​ស្រាវជ្រាវ​នានា​វិញ
 

ស្នេហា និង​ទំនាក់ទំនង​ផ្លូវភេទ៖ បទពិសោធន៍ និង​ការ​រៀបចំ​ផែនការ​របស់​យុវវ័យ​ដែល​មាន​ទ្រព្យសម្បត្តិ​បង្គួរ​រស់នៅ​ទីក្រុង​ភ្នំពេញ សំរាប់​ថ្ងៃ​បុណ្យសង្សារ​ឆ្នាំ​២០១០​ដែល​នឹង​មកដល់​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ

Send to friendកំណែ​ដែល​ងាយ​​ស្រួល​បោះពុម្ព​

ក្នុង​ឱកាស​ទិវា​នៃ​ក្តី​ស្រឡាញ់​ដែល​នឹងមក​ដល់​នា​ពេល​ខាង​មុខ​នេះ (១៤​ កុម្ភៈ)​ អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​សូម​ដក​ស្រង់​នូវ​របាយ​ការណ៍​ស្រាវ​ជ្រាវ​មួយបែប​បរិមាណ​វិស័យ​ដែល​មាន​ចំណង​ជើង​ថា «ស្នេហា និង​ទំនាក់ទំនង​ផ្លូវភេទ៖ បទពិសោធន៍ និង​ការ​រៀបចំ​ផែនការ​របស់​យុវវ័យ​ដែល​មាន​ទ្រព្យសម្បត្តិ​បង្គួរ​រស់នៅ​ទីក្រុង​ភ្នំពេញ សំរាប់​ថ្ងៃ​បុណ្យសង្សារ​ឆ្នាំ​២០១០​ដែល​នឹង​មកដល់​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ» សិក្សា​ស្រាវ​ជ្រាវ​ដោយ​លោក​ តុង សុប្រាជ្ញ អនុបណ្ឌិត​ផ្នែក​សាធារណៈ និង​ជាអ្នក​សិក្សា​ស្រាវ​ជ្រាវ​ឯករាជ​ ដែលមានមូល​ន័យ​សង្ខេប​ដូច​ខាង​ក្រោម៖

វិធីសាស្ត្រ​រៀបចំ​ស្រាវជ្រាវ​ក្នុង​ពេល​កំណត់​ជាក់លាក់ ណា​មួយ​ត្រូវ​បាន​ជ្រើសរើស​យក​សិក្សា បែប​បរិមាណ​វិស័យ ពិពណ៌នា​ សម្រាប់​ថ្ងៃបុណ្យ​សង្សារ​នៅ​ឆ្នាំ​២០១០ ហេតុនេះ​ហើយ​ការ​ជ្រើសរើស​គំរូ ​សំណាក​ជា​ក្រុមៗ​តាម​តំបន់​គោលដៅ ត្រូវ​បាន​យក​មក​ប្រើ ជា​ដំបូង​សម្រាប់​ជួប​សម្ភាសន៍​ផ្ទាល់​តែ​ម្ដង ។ កម្រង​សំណួរ​ត្រូវ​បាន​ចែក​ចេញ​ជា​បួន​ប្រភេទ សម្រាប់​ក្រុម យុវវ័យ អាយុ​ចាប់ពី​១៥​ដល់​២៤ឆ្នាំ​ដែល​មាន​ទ្រព្យសម្បត្តិ​គួរសម​មាន​ចំនួន​​សរុប​៤៥៨​នាក់​រស់នៅ​ទីក្រុង​ភ្នំពេញ គឺ​យុវវ័យ​ជា​ប្រុស មាន​គូ​សង្សារ យុវវ័យ​ជា​ប្រុស​គ្មាន​គូសង្សារ​យុវវ័យ​ជា​នារី​មាន​គូសង្សារ​និង​យុវវ័យ ជា​នារី​គ្មាន​គូសង្សារ។ ដោយសារ​សំនួរ​អាច​ធ្វើ​អោយ​ប៉ះពាល់​អារម្មណ៍​របស់​អ្នក​ផ្ដល់​ចម្លើយ​ដូច្នេះ​ទើប​ប្រើ​វិធីសាស្ត្រ​ផ្ដល់​កម្រង​សំណួរ​ទៅ​ពួក គាត់​បំពេញ​ដោយ​ខ្លួនឯង ។

លទ្ធផល​ដែល​បាន​មកពី​ការ​សិក្សា​បែប​បរិមាណ​វិស័យ​បាន​ផ្ដល់​ព័ត៌មាន​ពី​បរិមាណ​អោយ​កាន់​តែ​ច្បាស់​ថែមទៀត​ទៅ ​លើក​ការ​សិក្សា​តាម​បែប​គុណភាព​វិស័យ កាល​ឆ្នាំ​២០០៨​បាន​ទទួល​ស្គាល់​ថា​យុវវ័យ​ដែល​មាន​ទ្រព្យសម្បត្តិ​បង្គួរ​(ចំនួន​សរុប​៤៥៨​នាក់)​យល់​មិន​ច្បាស់​អំពី​សាវតារ​​របស់​ថ្ងៃ​បុណ្យ​សង្សារ​ទេ ។ប្រហែល​ជា​ពី​ភាគ​បី ៦១.៦ %នៃ​ពួក​គេ​គ្រាន់​តែ​ ដឹង​ថា​ថ្ងៃ​បុណ្យ​នេះ​ហូរ​ចូល​មក​ពី​វប្បធម៌​បរទេស​លោក​ខាងលិច​ឬ​អឺរ៉ុប​ប៉ុន្តែ​ជិត​មួយ​ភាគ​បី​២៩.៧​%បាន បញ្ជាក់​ថា​មិន ដឹង​មក​ពី​ណា​ទេ​ឬ​ក៏​ឆ្លើយ​យ៉ាង​ទូលំទូលាយ​ថា​ពិភពលោក​ឬ​ក៏​គ្មាន​យោបល់។ ច្រើនជាង​ពាក់​កណ្ដាល ៥២.២%នៃ​ក្រុម​យុវវ័យ​ដែល​បាន​ផ្ដល់​ការ​សម្ភាសន៍​បាន​រៀបរាប់​ថា​ពួកគេ)បាន ដឹង តាម​រយះ​សារ​ព័ត៌មាន ការផ្សាយពាណិជ្ជកម្ម ប្រតិទិន​និង​ការ​ឃើញ​អ្វី​ផ្សេងទៀត។ នៅ​ពេលនេះ​ដែរ​ជាង​មួយ​ភាគ​បី ពួក​គេ​បាន​ដឹង​តាម​រយះ​មិត្តភ័ក្ដិ​និង​១០.៦​ភាគរយ​ទៀត​មិនបាន​ដឹង​អ្វី​ទាំងអស់​អំពី​ថ្ងៃ​បុណ្យ​សង្សារ​នេះ។ ដោយសារ​មាន​ការ​យល់​ច្រឡំ​នូវ​ប្រវត្តិ​នៃ​ថ្ងៃបុណ្យ​សង្សារ​​នេះ​ធ្វើ​អោយ​យុវវ័យ​ដែល​មាន​ទ្រព្យសម្បត្តិ​បង្គួរ​មួយ​ចំនួន ធំ​ទាញ​ផលប្រយោជន៍​ឬ​ឆក់​ឧកាស​នេះ ដើម្បី​ធ្វើការ​រួមភេទ​នៅ​ថ្ងៃ​នោះ​តែ​ម្ដង​ ហេតុដូច្នេះ​បានជា​ការ​សិក្សា​នេះ រៀបចំឡើង​ដើម្បី​ឆ្លើយ​នូវ​សំនួរ​ស្រាវជ្រាវ​មួយ​ដែល​ថា"តើ​យុវវ័យ​ដែល​មាន​ទ្រព្យ សម្បត្តិ បង្គួរ​នៅ ទីក្រុង​ភ្នំពេញ​មាន​ ផែនការ​រួមភេទ​នៅ​ថ្ងៃបុណ្យ​សង្សារ​នេះ​ទេ?

ជា​លទ្ធផល​១២.៤​ភាគរយ​នៃ​យុវវ័យ​ដែល​ផ្ដល់​ចម្លើយ​ទាំងអស់​នឹង​អាច​រួមភេទ​នៅ​ថ្ងៃ​បុណ្យ​សង្សារ ហើយ​សម្រាប់ យុវវ័យ​ដែល មាន​គូសង្សារ​គឺ​មាន១៤.៣​ភាគរយ​មាន​ផែន​ការ​រួមភេទ​ជាមួយ​សង្សារ​របស់​ពួក​គេ​នៅ​ថ្ងៃនេះ​ដែរ​ហើយ មាន​តែ​៣​ទៅ​៤​គូ​ទេ​ដែល​មាន​ផែនការ​មិន​ប្រើ​ស្រោម​អនាម័យ ។ នៅ​ពេល​ជាមួយ​គ្នា​នេះ​ដែរ ជាង​មួយ​ភាគ​បី​ឫ​៣៩.៥%នៃ​យុវវ័យ​មាន​គូ​សង្សារ​ដែល​មាន​ផែនការ​រួមភេទ​ឫ​ចំនួន​សរុប​៣៨​នាក់​បាន​រាយ​ការណ៍​ថា​វា​នឹង​អាច​ជា លើក​ទី​មួយ​ហើយ​សម្រាប់​ពួកគេ ហើយ​ពី​ភាគ​បី​ឫ​៦៦.៦%នៃ​យុវវ័យ​ជា​ប្រុស​ដែល​មាន​គូសង្សារ​ឫ​ចំនួន​សរុប​២៥​នាក់​ឬ​មាន​ផែនការ​ដាក់​សំពាធ​ទៅ​លើ​ឬ​បង្ខំ​មិត្ត​ស្រី​របស់​ពួកគេ​ដើម្បី​រួមភេទ​ជាមួយ​មធ្យោបាយ​មួយ​ចំនួន​ប្រសិនបើ​មិត្ត ស្រី​របស់​ពួកគេ​មិន​យល់​ព្រម ហើយ​យ៉ាងហោចណាស់​ក៏​មាន​៧​ភាគ​រយ​នៃ​យុវវ័យ​ជា​ប្រុស​ដែល​មាន​ផែនការ​ រួមភេទ​ទាំង​នេះ​នឹង​អាច​ទាក់ទិន​នឹង​ការ​រួមភេទ​ជា​ក្រុម​ដោយ​បង្ខំ​ស្ត្រី​រកស៊ី​ផ្លូវ​ភេទ​ម្នាក់(បូក)នៅ​ថ្ងៃ​បុណ្យ​សង្សារ។ បើ​ទោះបី​ជាជាង​ពាក់​កណ្ដាល​ឫ៥៩.៨​%នៃ​យុវវ័យ​ដែល​បាន​ផ្ដល់​ការ​សម្ភាសន៍​ទាំងអស់ បាន​បញ្ជាក់​ថា​ពួក​គេ​យល់ ស្រប​ថា​វា​ជា​រឿង​ធម្មតា​និង​ជា​សិទ្ធិ​របស់​បុគ្គល​ម្នាក់ៗ​ក្នុង​ការ​មាន​ទំនាក់ទំនង​ផ្លូវ​ភេទ​ក្នុង​ភាព​ជា​យុវវ័យ ហើយ​ពួក​ គេ​ហាក់​ដូចជា ទំនង​ជា​យល់ដឹង​ពី​បញ្ហា​សុខភាព​បន្ត​ពូជ​ដែរ​តែ​ជា​ផលវិបាក​ពួកគេ​ប្រហែល​ជា​អាច​ប្រឈមមុខ នឹង​ហានិភ័យ​នឹង​ការ​មាន​ទំនាក់ទំនង​ផ្លូវ​ភេទ​ដោយ​មិន​មាន​ការ​យល់ព្រម​ការ​ប៉ុនប៉ង​សម្លាប់​ខ្លួន​ជំងឺឆ្លង​តាម​ផ្លូវ​ភេទ និង​ជំងឺ​អេដស៍​ប្រសិនបើ​ពួកគេ​រួមភេទ​នៅ​ថ្ងៃ​បុណ្យ​សង្សារ​នេះ។ ម្យ៉ាង​វិញ​ទៀត​ប្រហែល​ជិត​ពីរ​ភាគ​បី​ឫ​៦៣.៨​%នៃ​យុវវ័យ​ទាំងនោះ​បាន​ឆ្លើយ​ថា​ឪពុក​ម្ដាយ​ឬ​ក៏​សមាជិក​ក្នុង​គ្រួសារ​របស់​ពួកគេ​ទំនង​ជា​មិន​និយាយ​អំពី​បញ្ហា​ផ្លូវ​ភេទ ក្នុង​កំឡុង​រយះ​ពេល​៣​ខែ​ចុង​ក្រោយ​នេះ​ទេ ​ហើយ​ជាង​ពាក់​កណ្ដាល​ឫ៥៣.៧​នៃ​ពួកគេ គិត​ថា​ឪពុកម្ដាយ​ឬ​ក៏​សមាជិក ក្នុង​គ្រួសារ​របស់​ពួក​គេ​មិន​ដឹង​នូវ​អ្វី​ដែល​យុវវ័យ​នឹង​ធ្វើ​អ្វី​នៅ​ថ្ងៃ​បុណ្យ​សង្សារ។

អ្វី​ដែល​អាច​ធ្វើ​បាន​គួរ​តែ​យក​ ចិត្ត​ទុកដាក់​លើ​បញ្ហា​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ការ​រួមភេទ​ដោយ​មិន​បង្ខំ​សុខភាព​ផ្លូវ​ភេទ​និង​សុខភាព​បន្ត​ពូជ​និង​ជំងឺ អេដស៍​ក្នុង​ចំណោម​យុវវ័យ​នៅ​តំបន់​ទីក្រុង​នៃ​ប្រទេស​កម្ពុជា ហើយ​ការ​ធ្វើ​អន្តរាគមន៍​គួរ​តែ ធ្វើ​ទៅ​លើ​ក្រុម គោលដៅ​នៅ​មុន​និង​ចំ​ថ្ងៃបុណ្យ​សង្សារ​តាម​រយះ​លទ្ធផល​ដែល​បាន​មក​ពី​ការ​សិក្សា​នេះ។

ដោយ​លោក ​តុង ​សុប្រាជ្ញ​  អនុបណ្ឌិត​ផ្នែក​សុខភាព​សាធារណ 

អ្នក​សិក្សា​ស្រាវ​ជ្រាវ​ឯករាជ្យ

ភ្នំពេញ ខែ​កុម្ភះ ឆ្នាំ​២០១០

ឯកសារ​ភ្ជាប់ទំហំ
Abstact-of-the-quantitative-study-on-the-upcoming-2009-Valentine's-Day-in-English-and-in-Khmer,Feb2010.doc46 ​គីឡូបៃ
Final-quantitative-study-on-Love-and-Sexual-Relationship-among-Young-People-in-PPenh-on-the-Upcoming-2009-Valentine's-Day,Feb2010.pdf784.22 ​គីឡូបៃ
Final-report-on-Young-People-Talking-About-Valentine's_Day-Phnom-Penh-2008(A-Qualitative-Study)_Khmer.pdf455.75 ​គីឡូបៃ
Final-report-on-Young-People-Talking-About-Valentine's-Day-in-Phnom-Pehn-2008(A-Qualitative-Study)_English.pdf412.34 ​គីឡូបៃ
ចែក​រំលែក​អត្ថបទ​ដោយ​ប្រើ​ del.icio.us digg
 
ស្នើដោយ៖ នៅ វិធូរ  កាល​បរិច្ឆេទ៖ ព្រហស្បតិ៍ 11 Feb 2010