និស្សិតដែលជាប់ជ័យលាភីអ្នកវិទ្យាសាស្ត្រ និងវិស្វករវ័យក្មេងកម្ពុជា ឡើងទទួលពានរង្វាន់ជាមួយនឹងមោទនភាពក្រៃលែង (រូបថត៖ សហការី)ភ្នំពេញ៖ និស្សិតចំនួន៤នាក់មកពីសកលវិទ្យាល័យនានា នៅទីក្រុងភ្នំពេញទទួលបានពានរង្វាន់ជ័យលាភីអ្នកវិទ្យាសាស្ត្រ និងវិស្វករវ័យក្មេងកម្ពុជា "រង្វាន់ YES" ពីមូលនិធិហុងដា (HOF) ប្រទេសជប៉ុន នៅក្នុងកម្មវិធីពានរង្វាន់ហុងដាសម្រាប់អ្នកវិទ្យាសាស្ត្រ និងវិស្វករវ័យក្មេងនៅកម្ពុជាដែលជាកម្មវិធីសាកល្បងរយៈពេល២ឆ្នាំដោយក្នុងម្នាក់ៗទទួលបានថវិកា៣.០០០ និងសាច់ប្រាក់១ម៉ឺនដុល្លារបន្ថែមទៀត សម្រាប់ការសិក្សារយៈពេល៥ឆ្នាំនៅគ្រឹះស្ថានសិក្សាណាមួយនៅប្រទេសជប៉ុន។
ទេពកោសល្យបុរស
លោករដ្ឋមន្ត្រីក្នុងពិធីចែករង្វាន់ដល់យុវសិស្ស (រូបថត សារ៉ាយ)រាជធានីភ្នំពេញ៖ ក្រសួងអប់រំយុវជននិងកីឡា កាលពីថ្ងៃទី៥ មករា ២០១០ បានរៀបចំពិធីចែករង្វាន់ដល់សិស្សអាយុក្រោម១៦ឆ្នាំចំនួន៤នាក់ ដែលទទួលបានរង្វាន់ជ័យលាភីអ្នកវិទ្យាសាស្ត្រវ័យក្មេងផ្នែកគណិតវិទ្យាអូឡាំព្យ៉ាដអាស៊ីប៉ាហ្វិកលើកទី២១ (២០០៨-២០០៩) ដែលពិធីនេះស្ថិតក្រោមអធិបតីភាពលោក អ៊ឹម សិទ្ធី រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា។
ភ្នំពេញ៖ យោងតាមសារព័ត៌មាន Khmer post បានឲ្យដឹងថា លោក មាស សែម អាយុ៣៧ឆ្នាំ ដែលមានស្រុកកំណើតខេត្តកណ្ដាល ជាក្មេងកំព្រាឪពុកម្ដាយបានស្លាប់ កាលពីសម័យ ប៉ុល ពត និងបច្ចុប្បន្នកំពុងរស់នៅរដ្ឋម៉ាហ្សាឈូសិត សហរដ្ឋអាមេរិកកំពុងតែស្វះស្វែងរកការគាំទ្រ ដើម្បីឲ្យក្លាយជាតំណាងរាស្ត្រនៅសហរដ្ឋអាមេរិកដែលត្រូវឈរឈ្មោះក្នុងការបោះឆ្នោតប្រព្រឹត្តទៅ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១០ ខាងមុននេះ។
រូបនេះដែលត្រូវបានដាក់ដេញថ្លៃនៅថ្ងៃទី៤ ធ្នូ ឆ្នាំ២០០៩នេះភ្នំពេញ៖ កាលពីប៉ុន្មានសប្ដាហ៍មុននេះ មិត្តអានធ្លាប់បានដឹងអំពីព័ត៌មាន ស្ដីពីការតាំងពិព័រណ៍រូបថត "ទេសភាពអាថ៌កំបាំង" រួចហើយ ហើយរហូតមកដល់ថ្ងៃនេះ រូបភាពមួយចំនួនដែលបានដាក់តាំងពិព័រណ៍នោះ ត្រូវបានគេជ្រើសរើសយកដាក់ឲ្យដេញថ្លៃនៅក្នុងកម្មវិធីរៃអង្គាសប្រាក់សប្បុរសធម៌មួយដើម្បីប្រមូលថវិកា យកទៅជួយផ្គត់ផ្គង់មន្ទីរពេទ្យកុមារអង្គរ នៅឯខេត្តសៀមរាប។ ហើយវាគឺជាប្រវត្តិសាស្ត្រដំបូងបំផុតហើយ ដែលមានការដាក់ដេញថ្លៃរូបថតនៅព្រះរាជាណាចក្រកម្ពុជាផងដែរ។
លោកឯម ច័ន្ទមករា ទទួលរង្វាន់ថ្នាក់តំបន់ ពីលោកស្រីខារិន ស៊ីរឺឡូ តំណាងអង្គការយូនីសេហ្វ ទីក្រុងញ៉ូវយក (រូបថតនៅ The Modern ទីក្រុងញ៉ូវយក សហរដ្ឋអាមេរិក)ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០០៩ នៅទីក្រុងញ៉ូយកសហរដ្ឋអាមេរិកមូលនិធិអង្គការសហប្រជាជាតិដើម្បីកុមារ (យូនីសេហ្វ) ប្រចាំទីក្រុងញ៉ូយកបានរៀបចំពិធីប្រគល់រង្វាន់ការផ្សាយកម្មវិធីទិវាកុមារអន្តរជាតិ (ICBD) ថ្នាក់តំបន់ និងពានរង្វាន់ថ្នាក់ពិភពលោកជូនដល់ជ័យលាភីដែលផលិតកម្មវិធីវិទ្យុ និងទូរទស្សន៍លើប្រធានបទ "ទាំងអស់គ្នាដើម្បីកុមារ"។
រាជធានីភ្នំពេញ៖ ការទៅចូលរួមប្រកួតកីឡា Asian Indoor Games លើកទី៣ នៅទីក្រុងហាណូយ ប្រទេសវៀតណាមដែលបានរៀបចំធ្វើឡើងចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី៨ វិច្ឆិកា ក្រុមកីឡាករ-កីឡាការិនីកម្ពុជាបានវិលត្រឡប់មកវិញ ហើយដោយបាននាំមកនូវមេដាយមាស១ ប្រាក់៤ និងសំរឹទ្ធិ៧ ជូនជាតិផងដែរ។
លោក អាន ស៊ីថាវ អ្នកយកព័ត៌មានប្រចាំទស្សនាវដ្ដីសេដ្ឋកិច្ចថ្ងៃនេះ បានឈ្នះពានរង្វាន់សារព័ត៌មានអាស៊ី សម្រាប់ការអភិវឌ្ឍន៍ប្រចាំឆ្នាំ២០០៩។
- បន្ថែមសេចក្តីអធិប្បាយថ្មី
- ...អានបន្ថែម
- អាន117ដង
បាត់ដំបង៖ កសិករខ្មែរម្នាក់ដែលបានទៅសិក្សាលើវិស័យកសិកម្មនៅប្រទេសវៀតណាម បានរកឃើញវិធីសាស្ត្រផលិតម៉ាស៊ីនសម្ងួតផលិតផលកសិកម្មខ្លួនឯង។
- បន្ថែមសេចក្តីអធិប្បាយថ្មី
- ...អានបន្ថែម
- អាន518ដង
ការសិក្សានៅសាកលវិទ្យាល័យគឺមានលំបាកខ្លាំងណាស់ ដោយតម្រូវឲ្យនិស្សិតខិតខំសិក្សាស្រាវជ្រាវខ្លួនឯងផ្ទាល់ដើម្បីបានជាឯកសារ និងមេរៀនសម្រាប់យកទៅពង្រីកចំណេះដឹងបន្ថែម។ ប៉ុន្តែទោះជាមានការលំបាកយ៉ាងណាក៏ដោយ ក៏យុវជនពិការភ្នែកម្នាក់បានខិតខំតស៊ូព្យាយាមជម្នះរាល់ឧបសគ្គរហូតក្លាយខ្លួនទៅជានិស្សិតមួយរូបដែលបានរៀននៅថ្នាក់បរិញ្ញាបត្រ។ យុវជនម្នាក់នេះមានឈ្មោះថា សៀន វិបុត្រ អាយុ ២៧ឆ្នាំ រស់នៅភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ វិបុត្រជាកូនទីពីរនៅក្នុងចំណោមបងប្អូន ៦នាក់ (ស្រី៣នាក់ ប្រុស៣នាក់) ដែលមានឪពុកម្ដាយជាមន្ត្រីរាជការចូលនិវត្តន៍។
- បន្ថែមសេចក្តីអធិប្បាយថ្មី
- ...អានបន្ថែម
- អាន131ដង
បច្ចុប្បន្នយើងសង្កេតឃើញថា នៅប្រទេសកម្ពុជាយើងសម្បូរទៅដោយតារាៗវ័យក្មេង អ្នកចម្រៀង ស្រីស្រស់ប្រុសស្អាតជាច្រើនរូប ដែលបានធ្វើការប្រឡងប្រកួតប្រជែងដើម្បីទទួលបាននូវជ័យលាភី។ ជាការបង្ហាញនូវសក្ដានុពល និងភាពស្រស់ស្អាតរបស់ខ្លួន។ ដោយអ្នកទាំងនោះសុទ្ធសឹងជាជនដែលមានកាយសម្បទាពេញលេញ។
- បន្ថែមសេចក្តីអធិប្បាយថ្មី
- ...អានបន្ថែម
- អាន151ដង





