We have been talking about Violence Against Women and Children. How about you?
Wanna follow me ^_~ ?? Say NO to VAWC
បានដាក់ស្នើដោយ Eden នៅ ពុធ, 11/25/2009 - 15:27
- បន្ថែមសេចក្តីអធិប្បាយថ្មី
- អាន255ដង
Wanna follow me ^_~ ?? Say NO to VAWCបានដាក់ស្នើដោយ Eden នៅ ពុធ, 11/25/2009 - 15:27
|
ការស្វែងយល់អំពីសិទ្ធិ
ឈ្មោះចូលរបស់អ្នកប្រើ
និយាយរឿងរ៉ាវរបស់ខ្ញុំ
|
បានត្រឹមតែថា និងសរសេរ តែមិនអនុវត្តន៍ជាក់ស្ដែង
សួស្ដី Eden!
ពិតជាត្រូវតាមហើយ! មានមនុស្សជាច្រើនបាននិយាយអំពីប្រឆាំងអំពើហឹង្សាលើស្ត្រី និងកុមារ ។ ស្ទើរតែគ្រប់គ្នា បានដឹងថាអំពើហឹង្សាបង្កផលលំបាក ទាំងផ្នែកផ្លូវកាយ ផ្លូវចិត្ត សតិអារម្មណ៍ និងការអភិវឌ្ឍន៍នានា ។ ទោះជាយ៉ាងនេះក្ដី ក៏មានបុគ្គលមួយចំនួន បានដឹងពីផលលំបាកនៃអំពើហឹង្សា តែពួកគាត់នៅតែប្រើអំពើហឹង្សា ដោយរាប់បញ្ចូលទាំងការ ជេរស្ដី ប្រមាថ ។
តើមានវិធីណា ដែលអាចនាំអោយមនុស្សទាំងឡាយ និយាយអំពីបញ្ហានេះ ហើយយកបញ្ហានេះទៅអនុវត្តន៍ក្នុងសកម្មភាពរស់នៅជាក់ស្ដែងប្រចាំថ្ងៃរបស់ពួកគេបាន?
ដំណោះស្រាយ នៅពីក្រោយ បញ្ហា
មានបញ្ហាទើបមានដំណោះស្រាយ។
មានបញ្ហាទើបមានការអនុវត្តន៍។
មានបញ្ហាទើបមានវិធានការណ៍។
មានបញ្ហាទើបមានការអភិវឌ្ឍន៍។
តើបញ្ចប់បញ្ហាដោយវិធីណាបើបញ្ហាគឺជាមេខ្លោងនៃដំណោះស្រាយ?
ត្រចៀកទិព្វ ភ្នែកទិព្វ
សួស្ដីមិត្តអ្នកអានទាំងជិតឆ្ងាយ
នេះជាមោទនភាពមួយដែល បានឃើញកូនខ្មែរមួយចំនួនបានចាប់ផ្ដើមមានផ្នត់គំនិតកាន់តែស៊ី ជម្រៅឡើងទាក់ទិនទៅនឹងស្ថានភាពអំពើ ហិង្សាដែលកំពុងតែពង្រីងបង្រួម ខ្លួននៅក្នុងសង្គមខ្មែរដែលជាព្រះរាជាណាចក្រមច្ឆរិយៈនាពេលបច្ចុប្បន្ន។
ហើយពិតជាប្រពៃជាពន់ពេកក្នុងខណៈពេលដែលបានឃើញEden បានលើកឡើងនូវរូបស្លាកសញ្ញាតំណាងឲ្យយុទ្ធនាការបញ្ចប់អំពើហិង្សាលើស្ត្រីតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ព័ត៌មានវិទ្យាដែលជាវិធីសាស្ត្រដ៏ពេញនិយមនិងមានប្រសិទ្ធិភាពខ្ពស់បំផុតនាសម័យទំនើបត្រចៀកទិព្វ ភ្នែកទិព្វនេះ។
ឆ្លើយតបទៅនឹងមតិយោលចំពោះការចូលរួមរបស់ គង់ ងី និង ម៉ារិទ្ធ ក្នុងវេទិកាលើបណ្ដាញនៃវិបផតថលស្ដីអំពីស្ត្រី ហើយក៏ជាផ្នែកមួយនៃការចូលរួមក្នុងយុទ្ធនាការ១៦ថ្ងៃដែលកំពុងតែប្រព្រឹត្តឡើងយ៉ាងផុសផុល ខ្ញុំយល់ឃើញថាវិធី ដែលអាចនាំអោយមនុស្សទាំងឡាយ និយាយអំពីបញ្ហានេះ ហើយយកបញ្ហានេះទៅអនុវត្តន៍ក្នុងសកម្មភាពរស់នៅជាក់ស្ដែងប្រចាំ ថ្ងៃរបស់ពួកគេបានគឺមានតែការចាប់ផ្ដើមពួតដៃគ្នាអប់រំបន្តពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតដែលអាចជាការចាប់ផ្ដើមពី Eden ទៅកាន់មិត្ត Eden ពីគង់ ងីទៅកាន់មិត្តគង់ ងី ឬក៏អាចថាពីម៉ារិទ្ធទៅកាន់ក្រុមសាច់ញាតិ ម៉ារិទ្ធជាដើម។ការបន្តធ្វើសកម្មភាពច្រំដែលៗ ទៅលើស្ថានភាពច្រំដែលៗក៏ជាវិធីសាស្ត្រមួយសម្រាប់បញ្ជ្រាបទៅដល់ផ្នត់គំនិតរបស់អ្នកប្រព្រឹត្ត អ្នកហៀបនឹងប្រព្រឹត្ត និងជនរងគ្រោះ ពិសេសគឺប្រជាជនទាំងមូល។
ជាការពិតមានភ្លើងទើបមានផ្សែង មានបញ្ហាទើបមានដំណោះស្រាយ ប៉ុន្តែពេលខ្លះដំណោះស្រាយអាចកើតមុនបញ្ហាល្គឹកណាដំណោះស្រាយនៃការបង្ការត្រូវបានអនុវត្តតាមការវិភាគនិងការរៀបចំដ៏មធ្យ័ត។វិធានការដ៏ច្បាស់លាស់ ការអនុវត្តប្រកបដោយប្រសិទ្ធិភាព ការបញ្ជ្រាបដល់គោលដៅដែលមានកម្រិតខ្ពស់ នោះហានិភ័យនៃបញ្ហាក៏ពិតជាដុះពន្លកបានតិចតួចបំផុតឬស្ទើររតែគ្មានក៏អាចថាបាន។
សូមអរគុណ
ពីខ្ញុំបាទ លីនណា