ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
វិបផតថល​ស្តី​អំពី​ស្ត្រី​ គឺ​ជា​បណ្តុំ​ព័ត៌មាន​អំពី​ច្បាប់​ សិទ្ធិ យេនឌ័រ​ និង​ឯកសារ​ជាច្រើន​ទៀត​ទាក់​ទង​នឹងការអភិវឌ្ឍន៍
 

ស្ត្រី និង ច្បាប់

18-03-2008 វិទ្យាស្ថានគ្រប់គ្រងបូព៌ា-បស្ចឹម

អត្ថបទ​ច្បាប់

មាត្រា​៣​ ៖ អាពាហ៍ពិពាហ៍​គឺ​ជា​កិច្ច​សន្យា​ដ៏​ឧឡា​រឹក​មួយ​ ធ្វើ​ឡើង​ដោយ​បុរស​ និង​ស្ត្រី​ម្នាក់​ដែល​ប្ដេជ្ញា​ខ្លួន​នឹង​រួម​សមគ្គ​សង្វាស​ជា​មួយ​គ្នា​តាម​បញ្ញត្តិ​ច្បាប់​ហើយ​ដែល​មិន​អាច​រំលាយ​ទៅ​វិញ​បាន​តាម​ទំនើង​ចិត្ត​របស់​ខ្លួន។

អាពាហ៍ពិពាហ៍​នឹង​មាន​អានុភាព​តាម​លក្ខណៈ​ច្បាប់​បាន​ លុះ​ត្រា​តែ​អាពាហ៍ពិពាហ៍​នោះ​ធ្វើ​ឡើង​ស្រប​តាម​ក្បួន​ខ្នាត​ដែល​មាន​ចែង​ក្នុង​ច្បាប់​នេះ។

ការ​ពន្យល់​អត្ថន័យ​ច្បាប់​៖

មាន​ន័យ​ថា​ មាន​ការ​រៀប​អាពាហ៍ពិពាហ៍​ស្រប​ច្បាប់​តែ​មួយ​គត់​រវាង​បុរស​ម្នាក់​និង​ស្ត្រី​ម្នាក់។ ប្រពន្ធ​ទី​២​មិន​ស្រប​ច្បាប់​ទេ។ ត្រូវ​លែង​លះ​គ្នា​ជា​មុន​សិន​មុន​នឹង​រៀប​ការ​ជាមួយ​មនុស្ស​ផ្សេង​ទៀត។

25-05-2009 ឌឹ ឃែមបូឌា ដេលី

ថ្វី​បើ​មនុស្ស​មួយ​ចំនួន​និយាយ​ថា​ ស្នេហា​ពិត​គឺ​ជា​វត្ថុ​មិន​អាច​​​កាត់​ថ្លៃ​បាន​ក៏​ដោយ​ ក៏​បុរស​បរទេស​​ដែល​ចង់​រៀបការ​ជាមួយ​ស្ត្រី​កម្ពុជា​បាន​ជួប​ប្រទះ​ដែរ​ថា​ ក្រុម​មន្ត្រី​​ក្រសួង​ការបរទេស​មាន​បំណង​លើស​ពី​ការ​វាយ​តម្លៃ​អំពី​អាពាហ៍ពិពាហ៍​របស់​ពួក​គេ​ទៅ​ទៀត។

26-05-2009 ឌឹ ឃែមបូឌា ដេលី

ក្រសួង​ការបរទេស​បាន​និយាយ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា​ ជនបរទេស​ដែល​ចង់​រៀប​អាពាហ៍ពិពាហ៍​ជា​មួយ​ជន​កម្ពុជា​ ពេល​នេះ​​ត្រូវ​តែ​ដាក់​ពាក្យ​សុំ​រៀប​អាពាហ៍ពិពាហ៍​របស់​ពួក​គេ​ទៅ​ស្ថានទូត​ ឬ​ស្ថាន​កុងស៊ុល​នៃ​ប្រទេស​របស់​ពួក​គេ​មិនមែន​ដាក់​ស្នើ​ផ្ទាល់​ទៅ​ក្រសួង​ការ​បរទេស​ ក្នុង​កិច្ច​ប្រឹងប្រែង​ដើម្បី​កាត់​បន្ថយ​លទ្ធភាព​ទទួល​សំណូក​អំឡុង​រត់​ការ​​សុំ​ការ​អនុញ្ញាត​រៀប​អាពាហ៍ពិពាហ៍។

29-06-2009 កាសែត​រស្មី​កម្ពុជា

កំពង់ស្ពឺ៖ ថ្ងៃ​ទី​២៥​ ខែ​មិថុនា​ ឆ្នាំ​២០០៩​ នៅ​បរិវេណ​សាលា​ក្រុង​ច្បារមន​អង្គការ​​ជំនួយ​ផ្នែក​​ច្បាប់​នៅ​កម្ពុជា​ (LAC) បាន​សហការ​ជាមួយ​អាជ្ញាធរ​​មូលដ្ឋាន​ដើម្បី​ធ្វើ​ការ​បើក​វគ្គ​បណ្ដុះបណ្ដាល​​ អំពី​ច្បាប់​ដែល​ពាក់​ព័ន្ធ​នឹង​ស្ត្រី​ដល់​មន្ត្រី​នគរបាល​យុត្តិធម៌​ចំនួន​៣០​នាក់​ដែល​ស្ថិត​នៅ​ក្នុង​ក្រុង​ច្បារ​មន​​ នៃ​ខេត្ត​កំពង់ស្ពឺ។

05-10-2009 អង្គការ​បំលាស់​ប្តូរវិជ្ជមានសំរាប់​ប្រទេស​កម្ពុជា

កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​រៀបចំ​យុទ្ធសាស្ត្រ​របស់​ក្រុម​ការងារ​ស្ត្រី និង​កុមារ​ថ្នាក់​ជាតិ​ស្ដី​ពី​ដំណើរការ​ និង​រចនា​សម្ព័ន្ធ​នៃ​យន្តការ​អាស៊ាន ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​០៦ ខែ​តុលា ឆ្នាំ​២០០៩ នៅ​​វិទ្យាស្ថាន​ជាតិ​អប់រំ ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា។ កិច្ច​ប្រជុំ​នេះ​មាន​អ្នក​ចូល​រួម​ចំនួន​ ៦៥ និង​សម្របសម្រួល​ដោយ​ PCC អង្គការ​បន្ទាយ​ស្ត្រី អង្គការ CWPD NGO-CRC និង​ CPWP។