១ សេចក្តីផ្តើម
កម្មវិធីស្រ្តី (Women Empowerment for Social Change) របស់អង្គការ វិទ្យាស្ថានបើកទូលាយ ត្រូវបានផ្តួចផ្តើមឡើងនាឆ្នាំ២០០៦ ។ បច្ចុប្បន្នកម្មវិធីនេះមានសកម្មភាពធំៗ ចំនួនបីគឺ ៖
- វិបផតថលស្តីអំពីស្ត្រី http://women.open.org.kh
- កិច្ចប្រជុំវេទិកាស្ត្រី
- កិច្ចប្រជុំក្រុមទីប្រឹក្សានិពន្ធ និងខ្លឹមសារនៃវិបផតថលស្ដីអំពីស្ត្រី
- ការកសាងសមត្ថភាព ផ្នែកបច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា
- ការស្ទង់មតិអំពី យេនឌ័រ និងបច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា


កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០០៩ វេលាម៉ោង ០៩.០០ព្រឹក ដល់ម៉ោង ១១.០០ ថ្ងៃត្រង់ កម្មវិធីស្ត្រីនៃអង្គការវិទ្យាស្ថានបើកទូលាយ បានរៀបចំកិច្ចប្រជុំវេទិកាស្ត្រី ស្ដីពី «កិច្ចសហប្រតិបត្តិការរៀបចំយុទ្ធនាការ ១៦ ថ្ងៃ ដើម្បីលុបបំបាត់អំពើហិង្សាលើស្ត្រី» ។ កិច្ចប្រជុំត្រូវបានរៀបចំឡើងនាទីស្នាក់ការ អង្គការវិទ្យាស្ថានបើកទូលាយ។
កាលពីថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០០៨ វេលាម៉ោង ១០.០០ព្រឹក ដល់ ម៉ោង ១២.០០ ថ្ងៃត្រង់ កម្មវិធីស្ត្រី នៃអង្គការវិទ្យាស្ថានបើកទូលាយ បានរៀបចំកិច្ចប្រជុំវេទិកាស្ត្រី លើកទី៣ ស្ដីពី « ស្ត្រី និងបច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា: ការប្រឈម និង ដំណោះស្រាយ » នាអង្គការវិទ្យាស្ថានបើកទូលាយ។



